សុខភាព

ពល​រដ្ឋបង់ក្លាដេសបំពានបំរាមអាជ្ញធរប្រមូលផ្ដុំគ្នាជាង១សែននាក់ក្នុង​បុណ្យ​សពមេសាសនា

BY
Khmernote Media
April 20, 2020

មនុស្ស​ជាង​១០០ ០០០នាក់​នៅ​ប្រទេស​បង់ក្លាដេស​បាន​ប្រឆាំង​នឹង​បទបញ្ជា​បិទ​ទី​ក្រុង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​មេដឹកនាំ​សាសនា​ឥស្លាម​លោក Maulana Zubayer Ahmad Ansari នៅ Brahmanbaria នេះបើ​យោង​តាមការ​ឲ្យដឹង​​ជំនួយការ​របស់​នាយករដ្ឋមន្ត្រី។

សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី២០ ខែមេសា នេះថា ​ពិធី​បុណ្យ​សព​របស់មេ​ដឹកនាំ​រូប​នេះ​បាន​បំពាន​ការ​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី​ប្រាំ​នាក់ ដែលនេះ​​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19​ពី​ព្រឹត្តិការណ៍​នេះ។

ដោយសារ​អ្នក​ចូល​រួម​មាន​ចំនួន​ច្រើន​ពេក សមត្ថកិច្ច​មិន​អាចគ្រប់គ្រង​បាននោះទេ តែ​សម្ថកិច្ច​ក៏​បាន​បង្កើត​គណៈកម្មការដើម្បី​ស៊ើប​អង្កេត​លើ​ការ​ប្រ​មូល​ផ្តុំ​ក្នងសកម្មភាព​សាសនាមួយនេះដែរ។

គិត​មក​ដល់​ថ្ងៃ​នេះ​ ប្រទេស​បង់ក្លាដេស​មាន​អ្នកឆ្លង​សរុប​ចំនួន ២ ៤៥៦នាក់ ក្នុង​នោះ​អ្នក​ជា ៧៥នាក់ និង​អ្នកស្លាប់ ៩១នាក់ ប៉ុន្តែ​តួលេខ​អាច​នឹង​ខ្ពស់ជាង​នេះ និង​មិន​ទាន់​ដឹង​ច្បាស់​ដោយសារ​ខ្វះ​ឧបករណ៍​ធ្វើ​តេស្ដ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: