ក្រៅពីកាហ្វេនៅមានផលិតផលមួយទៀត ដែលអាជីវកវៀតណាមលាយជាមួយនឹងថ្មពិលដែរ
វៀតណាម៖ កាលពីពេលកន្លងទៅនេះរឿងអាស្រូវនៃអាជីវកម្មលក់កាហ្វេលាយជាមួយនឹងថ្មពិល ត្រូវបានគេបង្រ្កាបនៅក្នុងប្រទេសវៀតណាម ហើយសារព័ត៌នេះក៏បានក្លាយជាប្រធានបទក្តៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែកាហ្វេវៀតណាមក៏មានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជា។
ក្រោយបង្រ្កាបករណីនេះ អាជ្ញាធរបានចាប់ខ្លួនស្រី្តម្នាក់មានឈ្មោះថា ង្វៀន ធី ថាញ់ ល័ន ជាម្ចាស់អាជីវកម្ម និងបក្សពួក៤នាក់ទៀត ហើយនឹងរឹបអូសបានកាហ្វេលាយជាមួយនឹងថ្មពិលទម្ងន់២១តោន និងម្សៅថ្មពិល២០០គីឡូក្រាមផងដែរ។ ក្នុងសន្និសិទ្ធសារព័ត៌មានជាផ្លូវការមួយ អាជ្ញាធរវៀតណាមបានឲ្យដឹងថា ស្រ្តីជាមេក្លោងប្រឈមនឹងការជាប់គុករហូតដលទៅ២០ឆ្នាំ។ ក្នុងសន្និសិទ្ធសារព័ត៌នេះក៏ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតដែរគឺថា ក្រុមអ្នកសារព័ត៌មានបានសង្ស័យថា ផលិតម្រេចក៏ត្រូវបានគេលាយជាមួយនឹង ម្សៅថ្មពិលដែរ។
សូមបញ្ជាក់ថា ពេលគេចុះទៅបង្រ្កាបករណីកាហ្វេលាយជាមួយនឹងថ្មិពិលនោះ គេក៏ប្រទះឃើញមានផលិតផលម្រេចលាយជាមួយនឹងថ្មពិលនៅទីនោះដែរ។ យ៉ាងណាក្តី អាជ្ញាធរដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការនាំចេញម្រេច បានឲ្យដឹងថា ចំពោះករណីម្រេចលាយជាមួយនឹងថ្មពិលនេះបានកើតឡើងតែនៅក្នុងកន្លែងផលិតតូចតាច និងតិចតួចប៉ុណ្ណោះ ដែលវានឹងមិនធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលម្រេចរបស់វៀតណាមទាំងមូលនោះទេ៕




អត្ថបទ៖ ភក្តី
ប្រភព៖ tuoitre