សុខភាព

ក្រសួងទាត់ចោល ការប្រកាសថា មានការឆ្លងកូវីដ-១៩ក្នុងសហគមន៍

BY
Khmernote Media
April 20, 2020

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល ប្រកាស​ថា កម្ពុជា​រក​ឃើញ​ភស្តុតាង ការ​ឆ្លង​រាល​ដាល COVID-19 ក្នុង​សហគមន៍ តែ​ក្នុង​ទ្រង់ទ្រាយ​តូច។ តែ​នៅ​ថ្ងៃ​នេះ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន អំពីស្ថានភាព COVID-19 នៅកម្ពុជា ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ទាត់ចោល​ភស្តុតាង​ទាំង​នោះ​ហើយ។

ចំពោះ​មូលហេតុ​​ក្រសួង​ទាត់​ចោល ការ​ឆ្លង​រាល​ដាល COVID-19 នោះ ដោយ​សារ​តែ​រក​ឃើញ​ពន្លឺ​ខ្លះៗ លើ​ជន​ជាតិ​ចិន វៀត​ណាម និង​កាដាណា ដែល​បាន​ឆ្លង COVID-19 កន្លង​មក ហើយក្រសួងយក​វត្ថុ​វិភាគ​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​ស្នាក់​នៅ​ជាមួយ​ជន​បរទេស​ក្នុង​ខុនដូ ស្ថិតក្នុងសង្កាត់បឹង​កេង​កង១ ទៅ​ធ្វើ​តេស្ត​រក​វីរុស COVID-19 តែ​អវិជ្ជមាន​ទាំង​អស់។

ទោះ​បី​អះអាង​ថា គ្មាន​ការ​ឆ្លង COVID-19 ក្នុង​សហគមន៍​ក្តី តែ​ប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ស្នើ​ឲ្យ​ពលរដ្ឋ​បន្តប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: