អន្តរជាតិ
ថៃនឹងបន្ថែមសុពលភាពលិខិតឆ្លងដែនរហូតដល់១០ឆ្នាំដូចខ្មែរយើងដែរ
BY Khmernote Media
April 28, 2018
ថៃ៖ អាជ្ញាធរថៃបានប្រកាសជាផ្លូវការថា នឹងធ្វើការបន្ថែមចំនួនឆ្នាំនៃសុពលភាពរបស់លិខិតឆ្លងដែនថៃរហូតដល់១០ឆ្នាំ ដើម្បីផ្តល់ភាពងាយស្រួល់ដល់ប្រជាពលរដ្ឋគ្រប់រូប។ កន្លងមកលិខិតឆ្លងដែនថៃ មានសុពលភាពក្នុងការប្រើប្រាស់ត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ គិតចាប់ពីថ្ងៃដែលគេបានចេញលិខិតឆ្លងដែននេះ។
ក្រសួងការបរទេសថៃបានបន្ថែមទៀតថា សុពលភាពនៃលិខិតឆ្លងដែនថ្មីនេះនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅលីវ ដែលមានអាយុ២០ ឆ្នាំ ឬច្រើនជាងនេះ និងប្រជាពលរដ្ឋដែលរៀបការហើយមានអាយុ១៧ឆ្នាំ ឬច្រើនជាងនេះ។ ពេលនេះគេកំពុងរៀបចំធ្វើការផ្លាស់ប្ដូរប្រភេទលិខិតឆ្លងដែនថ្មីនេះ ហើយគេរពឹងថានៅមុនខែកុម្ភៈឆ្នាំក្រោយប្រជាពលរដ្ឋថៃគ្រប់រូបនឹងអាចប្រើប្រាស់លិខិតឆ្លងដែនថ្មីនេះហើយ។ លិខិតឆ្លងដែនថ្មីនេះ នឹងមានទិន្នន័យច្រើនជាងមុន ហើយគុណភាពក៏ល្អប្រសើរជាងមុនដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost