បច្ចេកវិទ្យា

ស្អាត ខ្លាំង និងទាក់ទាញ ស្មាតហ្វូនស៊េរីA ចេញថ្មី OPPO A12

BY
Khmernote Media
April 20, 2020

OPPO បានអភិវឌ្ឍន៍យ៉ាងខ្លាំងទៅលើសមត្ថភាពស្មាតហ្វូនរបស់ខ្លួន ទាំងរូបរាង កាមេរ៉ា និងកម្លាំងម៉ាស៊ីន ។ អ្វីដែលពិសេស បានមកដល់ហើយ ឥលូវនេះ OPPO បានប្រកាសចេញលក់ស្មាតហ្វូនស៊េរី A ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតក្នុងនាម ជាម៉ូឌែល ដែលប្រើសម្រាប់វាយលុកទីផ្សារតម្លៃទាប និយាយឲ្យចំទៅ វាមានឈ្មោះថា OPPO A12 ។ ស្អាតទាន់សម័យ ធន់នឹងការប្រើប្រាស់ រូបរាងរបស់ A12 គឺថាស្អាតអស់ទាស់តែម្តង ត្រូវបានធ្វើឡើងយ់ាងយកចិត្តទុកដាក់ បំផុត ទាំងរូបរាង កម្លាំងម៉ាស៉ីន និងកាមេរ៉ា។ រហ័សនាមរបស់ OPPO A12 គឺ ស្អាត ខ្លាំង និងទាក់ទាញ ។

ស្អាត! កាន់តែស្រស់ កាន់តែស៊ីវីល័យ ក្នុងយុគសម័យថ្មី

OPPO A12 ត្រូវបានរចនាឡើងតាមរចនាបទ 3D បែបចំនិតត្បូងពេជ្រ កាលីបទាន់សម័យ រឹងមាំ ធន់នឹងការសឹកឆ្កូត ស្លីមស្អាត និងដោះសោររហ័សជាមួយ បានភ្ជាប់មកជាមួយអេក្រង់ដែលមានទំហំ 6.22 អ៊ីញ មានកម្រិតបង្ហាញ HD+ ព្រមទាំងកម្រិត លាតនៃអេក្រង់ 88.3% ទំងន់ត្រឹមតែ 165 ក្រាម ជាមួយម៉ូតឆកបែបតំណក់ទឹក នៅខាងលើសម្រាប់ដាក់កាមេរ៉ាមួយគ្រាប់ ផងដែរ។ OPPO A12 មានជម្រើស 2 ពណ៌ រួមមាន ពេជ្រខ្មៅ ពេញនិយមគ្រប់សម័យកាល និង ពេជ្រខៀវ ជម្រើសភាព ស៊ីវីល័យឆ្នាំ២០២០ ចែងចាំងដូចពន្លឺផ្ទៃមេឃ ។

ខ្លាំង! ល្បឿនដំណើរការប្រសើរគ្រប់ពេល

ចំណុចសំខាន់នៅលើ OPPO A12 នេះ គឺវាបានដំណើរការដោយបន្ទះឈីបរបស់ MediaTek ដែលមានឈ្មោះថា Helio P35 ល្បឿនដំណើរខ្ពស់រហូតដល់ 2.3GHz ប្រតិបត្តិការណ៍កើនឡើង 11.1% គួបផ្សំជាមួយរ៉េម 4GB អាចដំណើរការកម្មវិធី និងហ្គេមច្រើនក៏គ្មានបញ្ហា ឬបារម្ភរឿងគាំងម៉ាស៉ីន និងមានអង្គផ្ទុកទិន្នន័យធំដល់ 64GB មកស្រាប់តែម្ដង លោកអ្នកអាច ធ្វើការដោនឡូតកម្មវិធី ហ្គេម និងផ្ទុកទិន្នន័យបានកាន់តែច្រើន និងអាចបន្ថែមអង្គផ្ទុកទិន្នន័យខាងក្រៅបានរហូតដល់ 256GB ។ កាន់តែពិសេសជាងនេះទៅទៀត ស្មាតហ្វូន OPPO A12 បានបំពាក់មកជាមួយថាមពលថ្មធំដែលមានទំហំដល់ 4,230mAh អាចទស្សនាវីដេអូតាមអនឡានបាន 14ម៉ោង លេងហ្គេមអនឡានបាន 7ម៉ោង នឹងស្តាប់ចម្រៀងអនឡានបានរហូតដល់ទៅ 114ម៉ោង ជាមួយរន្ធសាកថ្មប្រភេទ Micro-USB និងរន្ធដោតកាសទំហំ 3.5mm។ គួរបញ្ជាក់ដែរថា OPPO A12 ដំណើរការដោយ Android 9 Pie ដែលស្រោបដោយស្បែក UI ColorOS 6.1 បទពិសោធន៍គ្មានដែនកំណត់ជាមួយនឹងមុខងារ Riding Mode រក្សាសុវត្ថិភាពក្នុងពេលបើកបរ Smart Assistant ផ្ទាំងជំនួយការដ៏វ៍យឆ្លាត និង Game Space ជាទីកន្លែងសម្រាប់ប្រមូលផ្តុំនូវហ្គេមដែលលោកអ្នកបានដោនឡូតហើយ និងជួយបង្កើនល្បឿននៃការលេងហ្គេមកាន់តែខ្លាំង ជាងមុន។

ទាក់ទាញ! រូបភាពទទួលបាន Like កាន់តែច្រើន

កាមេរ៉ាមុខមួយគ្រាប់មានទំហំ 5MP រួមជាមួយបច្ចេកវិទ្យា AI Beauty ដែលធ្វើអោយរូបភាពស៊ែលហ្វីកាន់តែមានភាពស្រស់ស្អាត បង្កើនសម្រស់អោយកាន់តែស្អាតបែបធម្មជាតិ តាមភេទ តាមវ័យ និងពណ៌សម្បុរស្បែក។ អ្វីដែលមិនអាចខ្វះបាននោះគឺ ការបំពាក់ ជាមួយមុខងារ ស្កេនស្នាមម្រាមដៃ និងស្កេនមុខដោះសោរហ័សត្រឹមតែ 8វិនាទី ។ ចំណែកផ្នែកខាងក្រោយវិញមានកាមេរ៉ាចំនួន 2 គ្រាប់ ដែលមានទំហំ 13MP ជាលេនគោល + 2MP ជាលេន Portrait ជំនួយធ្វើឲ្យស្ទីលរូបភាពលេចធ្លោជាមួយ ការកាត់ព្រាលផ្ទៃ ខាងក្រោយ បានយ៉ាងស្រស់ស្អាត រួមជាមួយមុខងារ Dazzle Color ធ្វើអោយលោកអ្នកអាចផ្តិតយករូបភាពជាមួយពណ៌កាន់តែស្រស់ ដិត និងស្អាត ។

នៅមិនទាន់អស់ទេ លើកនេះ OPPO គឺលេងមែនទែនតែម្តង គឺបានបំពាក់មកជាមួយនូវកម្មវិធីកាត់តវីដេអូ Vlog ដែលមានតែនៅលើទូរស័ព្ទ OPPO ប៉ុណ្ណោះដែលមានបំពាក់មុខងារពិសេសនេះគឺ កម្មវិធី Soloop ដែលពីមុនមកយើងធ្លាប់តែលឺ ឬឃើញនៅលើតែស្មាតហ្វូនលំដាប់ ថវិការមធ្យម ឬហាយក្លាស តែលើកនេះគឺមានបំពាក់នៅលើ OPPO A12 ជាស្មាតហ្វូនកូនពៅរបស់ស៊េរី A ។ ត្រូវមាច់ត្រូវចិត្តតែម្តង សម្រាប់ លោកអ្នកដែលចូលចិត្តថតរូប និងវីដេអូ អាចធ្វើការបង្កើតនូវវីដេអូ Vlog កាន់តែងាយស្រួល ជាមួយបទភ្លេងតំរូវតាមសាច់រឿង និង Effect តំរូវតាមកាលៈទេសៈ ជឿជាក់ថាលោកអ្នកប្រាកដជាពេញចិត្តតែម្តងជាមួយ OPPO A12 នេះ។

សរុបមកជ្រើសរើសយក ទូរស័ព្ទ OPPO A12 បទពិសោធន៍កាន់តែប្រសើរ ជាមួយតម្លៃកាន់តែពិសេសត្រឹមតែ 159 ដុល្លារ ជាមួយ RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ទទួលបានកាដូដូចជា៖ កាសស្តាប់ត្រចៀកមានខ្សែ និងស៊ីមកាតលេខពិសេសតម្លៃ 29 ដុល្លារ ជាមួយ គម្រោងធំហ្មង+ ១២សប្តាហ៍ (សម្រាប់តែអតិថិជនធ្វើការជាវស្មាតហ្វូន OPPO A12 មុនថ្ងៃទី0៤ ខែឧសភា ឆ្នាំ២០២០ តែប៉ុណ្ណោះ) និងការធានាលើគ្រឿងម៉ាស៊ីនទូរស័ព្ទពេញមួយឆ្នាំ និងសេវាជួសជុលទូរស័ព្ទរហ័សទាន់ចិត្តត្រឹមតែរយៈពេល១ម៉ោងនៅមជ្ឈមណ្ឌល ជួសជុលទូរស័ព្ទដៃ OPPO ទាំង 11 សាខាទូទាំងប្រទេស។ លោកអ្នកអាចរកជាវបាននៅគ្រប់បណ្តារហាងទូរស័ព្ទនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី20 ខែមេសា ឆ្នាំ២០២០ នេះតទៅ៕

Share This Post: