លោក គីម ជុងអ៊ុនទៅប្រទេសកូរ៉េខាងត្បូងលើកដំបូង ដើម្បីជួបប្រជុំសន្តិភាពជាមួយលោក ម៉ូន ជេអ៊ីន (មានវីដេអូ)
ប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចលើកដំបូងនៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំសន្តិភាពមួយ ជាមួយនឹងលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន។ វត្តមានរបស់លោក គីម ជុងអ៊ុន ក្នុងទឹកដីកូរ៉េខាងត្បូងនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយ ព្រោះថាក្នុងរយៈពេល៦៥ឆ្នាំចុងក្រោយនេះពុំមានមេដឹកនាំកូរ៉េខាងជើងណា ម្នាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះទេ។
ក្នុងវីដេអូគេបានឃើញប្រមុខដឹកទាំងពីរចាប់ដៃគ្នាជាមួយនឹងទឹកមុខរីករាយខ្លាំងបំផុត ហើយគាត់ទាំងពីរនាក់ក៏បានដើរកាន់ដៃគ្នាយ៉ាងស្និតស្នាល ដើម្បីដើរចូលទៅកាន់វិមាន Panmunjom ដែលកន្លែងនេះក៏ធ្លាប់ជាកន្លែងអតីតមេដឹងនាំកូរ៉េទាំងពីរកាលពីជំនាន់មុនបានចុះហត្ថលេខាបញ្ចប់សង្គ្រាមជាមួយគ្នាកាលពីឆ្នាំ ១៩៥៣ ផងដែរ។ បន្ទាប់ពីបានជួបគ្នានៅពេលព្រឹករួច លោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៊ីន បានត្រលប់ទៅពិសារអាហារថ្ងៃត្រង់ផ្សេងគ្នា ហើយពួកគាត់នឹងត្រលប់មកជួបគ្នាវិញនៅពេលរសៀលសារជាថ្មីម្តងទៀត ដើម្បីដាំដើមឈើសន្តិភាព និងពិសារអាហារពេលល្ងាចជាមួយគ្នាជាកិច្ចបញ្ចប់ជំនួបនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


