ក្នុងចំណោមខ្មែរអ៊ីស្លាមឆ្លងកូវីដ-១៩ ទាំង៣៣នាក់ នៅតែម្នាក់ប៉ុណ្ណោះមិនទាន់ជាសះស្បើយ
- April 21, 2020
ក្នុងចំណោមបងប្អូនខ្មែរអ៊ីស្លាម ដែលបានឆ្លងជំងឺ COVID-19 ទាំង៣៣នាក់ ទូទាំងប្រទេស បានជាសះស្បើយ ៣២នាក់ហើយ ពោលគឺសល់តែម្នាក់ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19 លើសហគមន៍ខ្មែរអ៊ីស្លាម នៅរសៀលនេះ ឯកឧត្តមបញ្ជាក់ថា បុរសខ្មែរអ៊ីស្លាមម្នាក់ ដែលមិនទាន់ជាសះស្បើយពីជំងឺ COVID-19 នោះបានព្យាបាលអស់រយៈពេល៤០ថ្ងៃមកហើយ តែនៅមិនទាន់ជានៅឡើយ ដោយសារតែលោកមានវ័យច្រើន ហើយមានជំងឺប្រចាំកាយដល់ទៅ២មុខ គឺជំងឺទឹកនោមផ្អែម និងលើសឈាម។
ទោះបីជាបុរសខ្មែរអ៊ីស្លាមរូបនេះមិនជាសះស្បើយពី COVID-19 ក៏ពិតមែន តែឯកឧត្តមបញ្ជាក់ សុខភាពអ្នកជំងឺនៅល្អប្រសើរ មិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយឯកឧត្តមសង្ឃឹមថា បុរសខ្មែរអ៊ីស្លាមនៅខេត្តកំពង់ឆ្នាំងរូបនោះនឹងជាសះស្បើយក្នុងពេលឆាប់ៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: