សុខភាព

កម្មករត្រលប់មកពីស្រុកវិញ បានពិនិត្យសុខភាពបន្តបន្ទាប់ តែរកមិនឃើញវិជ្ជមានកូវីដ-១៩ទេ

BY
Khmernote Media
April 22, 2020

ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ កម្មករ-កម្មការិនី ដែល​ឈប់​សម្រាក និង​ត្រលប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ បាន​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ថ្ងៃនេះ​ទី២២ មេសា​នេះ មាន​អ្នក​ទៅ​ពិនិត្យ​សុខភាព​ដល់​ទៅ ៣១២នាក់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

ក្រៅ​ពី​ពិនិត្យ​សុខភាព ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​យក​សំណាក​របស់​កម្មករ​មួយ​ចំនួន​ដែល​សង្ស័យ​ទៅ​ធ្វើ​តេស្ត​ផង​ដែរ តែ​លទ្ធផល​មក​ដល់​ថ្ងៃនេះ មិន​មាន​កម្មករ​ណា​ម្នាក់​វិជ្ជមាន COVID-19 នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន។

គួរ​បញ្ជាក់​ថា កម្មករ​នៅ​ភ្នំពេញ ប្រមាណ​ជា​១ម៉ឺន៥ពាន់នាក់ បាន​ឈប់​សម្រាក​ដោយ​គ្មាន និង​មាន​ច្បាប់ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ។ កម្មករ​ទាំង​នោះ ក្រសួង​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​១៤ថ្ងៃ មុន​អនុញ្ញាត​ឲ្យ​ចូល​​ធ្វើការ​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: