អ៊ែមមឺរឹតសម្រួលដល់គោលការណ៍លើកលែងដោយឥតគិតថ្លៃនិងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលធ្វើតេស្តរកវីរ៉ុសកូវីដ ១៩ ភ្លាមៗដល់អ្នកដំណើរ
• សម្រួលដល់ការលើកលែងនិងគោលនយោបាយប្រាក់សំណងជាមួយវិធីសាស្រ្តបង្រួបបង្រួមតែមួយទូទាំងពិភពលោក
• បន្ធូរបន្ថយការព្រួយបារម្ភអំពីការធ្វើដំណើរកក់ទុកមុននារដូវក្តៅដោយពន្យារពេលលើកលែងគោលនយោបាយចំពោះសំបុត្រដែលចេញមុនថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២០ សម្រាប់ការធ្វើដំណើរមុនថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០
• ផ្តល់ជូនជម្រើសបីយ៉ាង៖ រក្សាទុកសំបុត្ររបស់អ្នករយៈពេល ៧៦០ ថ្ងៃ ប្តូរសំបុត្រសម្រាប់ប័ណ្ណធ្វើដំណើរមានសុពលភាពរហូតដល់ ២ ឆ្នាំ សំណងប្រាក់ពេញលេញលើ សំបុត្រ រឺ ប័ណ្ណដែលមិនបានប្រើ
• ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលឌូបៃ (DHA) អ៊ែមមឺរឹតគឺជាហ៊ុនអាកាសចរណ៍ដំបូងគេដែលធ្វើតេស្តរកវីរ៉ុសកូវីដ ១៩ ភ្លាមៗដល់អ្នកដំណើរនៅនិងកន្លែង Check-in
ឌូបៃ អារ៉ាប់រួម ១៦ មេសា ២០២០ – ផ្តល់អាទិភាពដល់អតិថិជនរបស់ខ្លួន អ៊ែមមឺរឹតបានធ្វើបច្ចុប្បន្នភាពលើគោលនយោបាយលើកលែងសម្រាប់ការធ្វើដំណើរយ៉ាងសាមញ្ញមួយសម្រាប់ការកក់និងប្រាក់សំណងលើសំបុត្រដែលបានចេញហើយ ដល់គ្រប់ទីផ្សាររបស់ខ្លួនលើពិភពលោក។

អ៊ែមមឺរឹតផ្តល់ជម្រើសបីដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ដោយការលុបចោលជើងហោះហើរនិងការរឹតត្បិតពីការធ្វើដំណើរ៖
១ – ទុកសំបុត្ររបស់អ្នក(Keep your ticket)៖ រាល់សំបុត្ររបស់អ៊ែមមឺរឹតដែលបានកក់មុនថ្ងៃទី ៣១ ឧសភាសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែសីហានឹងត្រូវបានពន្យារពេលដោយស្វ័យប្រវត្តិរយៈពេល ៧៦០ ថ្ងៃ។ អតិថិជនដែលមានសំបុត្របែបនេះនិងត្រូវបានធានាថាសំបុត្ររបស់ពួកគេនឹងត្រូវបានផ្តល់កិត្តិយសហើយពួកគេអាចធ្វើការកក់ឡើងវិញនៅពេលពួកគេសម្រេចចិត្តធ្វើដំណើរ។
នៅពេលណាដែលពួកគេត្រៀមខ្លួនធ្វើដំណើរម្តងទៀត ក្នុងរយៈពេលពីរឆ្នាំគិតចាប់ពីថ្ងៃដែលសំបុត្ររបស់ពួកគេត្រូវបានចេញដំបូងពួកគេគ្រាន់តែទាក់ទងជាមួយអ៊ែមមឺរឹត ឬភ្នាក់ងារទេសចរណ៍របស់ពួកគេដើម្បីកំណត់ពេលហោះហើរឡើងវិញ។ សំបុត្ររបស់ពួកគេនឹងត្រូវបានទទួលយកសម្រាប់ជើងហោះហើរណាមួយទៅកាន់គោលដៅអ៊ែមមឺរឹតតែមួយ ឬទៅកាន់ទីក្រុងមួយផ្សេងទៀតនៅក្នុងតំបន់អារ៉ាប់តែមួយដោយឥតគិតថ្លៃសម្រាប់ការផ្លាស់ប្តូរ។ អ្នកដែលមានបំណងកក់សំបុត្ររបស់ពួកគេដើម្បីធ្វើដំណើរទៅតំបន់ផ្សេងទៀតក៏អាចធ្វើបានដែរ អ៊ែមមឺរឹតនឹងមិនគិតថ្លៃការចេញសំបុត្រទេលើកលែងតែថ្លៃសំបុត្រធ្វើដំណើរខុសគ្នា។

២ – ស្នើសុំប័ណ្ណធ្វើដំណើរ(Travel voucher)៖ ប័ណ្ណធ្វើដំណើរមានសុពលភាពមួយឆ្នាំគិតចាប់ពីថ្ងៃដែលប័ណ្ណត្រូវបានចេញហើយអាចពន្យារដល់ឆ្នាំទី ២ ។ ប័ណ្ណទូទាត់អាចត្រូវបានប្រើសម្រាប់ផលិតផលឬសេវាកម្មណាមួយរបស់អ៊ែមមឺរឹត ដែលមានន័យថាអតិថិជនអាចប្រើវាដើម្បីទូទាត់ថ្លៃសេវាកម្មសម្រាប់ការហោះហើរទៅកាន់គោលដៅណាមួយនៅក្នុងថ្នាក់កាប៊ីនណាមួយឬសេវាកម្មផ្សេងទៀត។ មិនមានថ្លៃផ្លាស់ប្តូរចំពោះប័ណ្ណនេះទេដូ ច្នេះអតិថិជននឹងមានភាពបត់បែនជាងមុនក្នុងការរៀបចំកាលវិភាគឡើងវិញនៅពេលពួកគេត្រៀមធ្វើដំណើរម្តងទៀត។
៣ – ប្រាក់សំណង(Refund)៖ អតិថិជនដែលបានជ្រើសរើសការទុកសំបុត្រឬបានជ្រើសរើសយកប័ណ្ណធ្វើដំណើរនៅតែអាចដាក់ពាក្យសុំយកប្រាក់សំណងវិញបាន ប្រសិនបើពួកគេមិនអាចធ្វើដំណើរបាន។ មិនមានការពិន័យលើការសុំប្រាក់សំណងទេ។

អ៊ែមមឺរឹតក៏បានផ្តល់ភាពងាយស្រួដល់អតិថិជនក្នុងការស្នើសុំជម្រើសទាំងនេះតាមអ៊ិនធរណេតតាមរយៈទម្រង់ពាក្យស្នើរសុំ ។ សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីដាក់ពាក្យសុំជម្រើសណាមួយខាងលើនេះអតិថិជនអាចចូលទៅកាន់គេហទំព័រ emirates.com ។ អតិថិជនដែលបានកក់តាមរយៈភ្នាក់ងារទេសចរណ៍គួរតែទាក់ទងភ្នាក់ងាររបស់ពួកគេដើម្បីសុំជំនួយពីគោលការណ៍នេះ ហើយវាត្រូវបានអនុវត្តដូចគ្នា។
អ៊ែមមឺរឹតគឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលធ្វើតេស្តិ៍ភ្លាមៗរកកូវីដ ១៩ ដល់អ្នកដំណើរនៅនិងកន្លែង Check-in
អ៊ែមមឺរឹតនៅក្នុងការសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលឌូបៃ (DHA) បាននាំឲ្យមានការប្រុងប្រយ័ត្នបន្ថែមលើជើងហោះហើរថ្មីរបស់ខ្លួនទៅកាន់ប្រទេសទុយនីស៊ី ហើយបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោកដែលធ្វើតេស្តភ្លាមៗរកកូវីដ ១៩ ដល់អ្នកដំណើរនៅនិងកន្លែង ឆែកអ៊ីនមុននិងចេញដំណើរ។ ការធ្វើតេស្តឈាមយ៉ាងរហ័សនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរសុខាភិបាលឌូបៃ (DHA) ហើយចេញលទ្ធផលក្នុងរយៈពេល ១០ នាទី។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងជាលើកដំបូងនៅថ្ងៃទី ១៥ ខែមេសា នៅទីក្រុងឌូបៃ មុនពេលហោះហើរទៅប្រទេសទុយនីស៊ីហើយការធ្វើតេស្តនេះត្រូវបានធ្វើឡើងយ៉ាងងាយស្រួលនៅឯទីតាំង Check-in នៃអាកាសយានដ្ឋានអន្តរជាតិឌូបៃ Terminal 3។

លោក Adel Al Redha ប្រធានផ្នែកប្រតិបត្តិការរបស់អ៊ែមមឺរឹតបានមានប្រសាសន៍ថា “ការធ្វើតេស្តបានដំណើរការទៅដោយរលូនហើយយើងសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរសុខាភិបាលឌូបៃចំពោះគំនិតផ្តួចផ្តើមនិងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ រឿងនេះមិនអាចទៅរួចទេបើគ្មានការគាំទ្រពីអាកាសយានដ្ឋានឌូបៃនិងអាជ្ញាធររដ្ឋាភិបាលដទៃទៀត។យើងកំពុងរៀបចំផែនការដើម្បីពង្រីកសមត្ថភាពតេស្តនាពេលអនាគតនិងពង្រីកដល់ជើងហោះហើរផ្សេងទៀត ដែលនេះនឹងជួយឱ្យយើងអាចផ្តល់ព័ត៌មានបញ្ជាក់ភ្លាមៗដល់អ្នកដំណើររបស់អ៊ែមមឺរឹតដែលធ្វើដំណើរទៅប្រទេសណាដែលត្រូវការវិញ្ញាបនបត្របញ្ជាក់ពីវីរ៉ុសកូវីដ ១៩។ សុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកនិងអ្នកដំណើរនៅអាកាសយានដ្ឋាននៅតែមានសារៈសំខាន់បំផុត។
អ្នកដំណើរក៏ត្រូវពាក់ម៉ាស់ដោយខ្លួនឯងនៅក្នុងអាកាសយានដ្ឋាននិងនៅលើយន្ដហោះក៏មានការធ្វើតាមការណែនាំពីគម្លាតសង្គមដែរ។ អ៊ែមមឺរឹតបានផ្លាស់ប្តូរសេវាកម្មក្នុងយន្តហោះរបស់ខ្លួនសម្រាប់ហេតុផលសុខភាពនិងសុវត្ថិភាពផងដែរ។”
ទស្សនាវដ្តីនិងសម្ភារៈអានបោះពុម្ពផ្សេងទៀតនឹងមិនមានជូនទេ ហើយខណៈពេលដែលអាហារនិងភេសជ្ជៈនឹងបន្តផ្តល់ដោយមានការវេចខ្ចប់នឹងត្រូវបានកែប្រែដើម្បីកាត់បន្ថយការទាក់ទងក្នុងកំឡុងពេលបម្រើអាហារនិងកាត់បន្ថយហានិភ័យពីប្រាស្រយ័ទាក់ទង។ឥវ៉ាន់ដាក់ក្នុងយន្តហោះ(Cabin Baggage) មិនត្រូវបានទទួលយកនៅលើហោះហើរទេ។ របស់របរដែលត្រូវអនុញ្ញាតិឱ្យនៅក្នុងកាប៊ីនមានកំណត់ដូចជា កុំព្យូទ័រយួរដៃ កាបូបយួរដៃឬរបស់ទារក។ រាល់របស់របរផ្សេងទៀតត្រូវដាក់ចូល checked in ហើយអ៊ែមមឺរឹតនឹងបញ្ចូនឥវ៉ាន់ទៅក្នុងកាប៊ីនឆែកអ៊ីនដោយឥតគិតថ្លៃ។
រាល់យន្តហោះរបស់អ៊ែមមឺរឹតទាំងអស់នឹងឆ្លងកាត់ការសម្អាតនិងលាងកម្ចាត់មេរោគដែលបានប្រព្រឹត្តនៅក្នុងទីក្រុងឌូបៃបន្ទាប់ពីជើងហោះហើរនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
REDHILL Cambodia ekcambodia@redhill.asia
Tel: +855 87 57 29 26