ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាក្លាហានមែន ! នារីម្នាក់សម្លុតអ្នកដែលព្យាយាមបៀតបៀននាងអោយសុំទោស ថែមទាំងហ៊ានគំរាមគេបែរនេះទៀត

    BY Khmernote Media April 27, 2018
    ពិតជាក្លាហានមែន ! នារីម្នាក់សម្លុតអ្នកដែលព្យាយាមបៀតបៀននាងអោយសុំទោស ថែមទាំងហ៊ានគំរាមគេបែរនេះទៀត

    ប្រទេសចិន ៖ ការរំលោភបំពាននិងធ្វើបាបស្រ្តីអាចកើតឡើងនៅគ្រប់ទីកន្លែងទាំងអស់ ភាគីជាស្រ្តីមិនគួរនៅស្ងៀមមិនទប់ទល់រឺអៀនខ្មាសមិនហ៊ាននិយាយពេលត្រូវបានគេធ្វើបាបនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីម្នាក់បានសម្លុតបុរសដែលបានព្យាយាមបៀតបៀននាងនៅលើរថភ្លើងអោយធ្វើការសុំទោសនាង។ តាមប្រភពបានអោយដឹងថាស្រ្តីរងគ្រោះម្នាក់នេះបានជិះរថភ្លើងពេលយប់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីទីក្រុង Beijing នៅកាលពីយប់ថ្ងៃច័ន្ទ។


    នាងត្រូវបានបុរសម្នាក់ព្យាយាមរំខាននាង នាងមិនបាននៅស្ងៀមនឹងទង្វើររបស់បុរសម្នាក់នេះទេ នាងបានធ្វើការរិះគន់លើទង្វើររបស់គេនិងអោយគេធ្វើការសុំទោសដល់នាង។ យោងតាមវីដេអូនាងបាននិយាយថា”អ្នកគិតថាអាចធ្វើបាបក្មេងស្រីដូចជាខ្ញុំបាន? អ្នកក្លាហានហ៊ានសារភាពទង្វើររបស់ខ្លួនទេ? អ្នកជាមនុស្សប្រុសដែរទេ?”។ នាងបានបន្តទៀតថា”បើអ្នកមិននិយាយអ្វីសោះនោះ តោះទៅស្ថានីយ៍ប៉ូលិសជាមួយខ្ញុំ”។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសរសើរភាពក្លាហានរបស់នារីម្នាក់នេះ ដែលហ៊ានទាមទារយុត្តធម៌អោយខ្លួនឯងដោយមិនខ្លាចរអែង បុរសដែលបានធ្វើបាបនាងនោះសូម្បីបន្តិច៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay