Deluxe Chicken ដាក់ដំណើរការសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃដល់ផ្ទះអតិថិជន ដើម្បីសុខមាលភាព និងសុវត្ថិភាព (មានវិដេអូ)
ស្របពេលដែលបញ្ហាការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជាហាក់ធូរស្រាលច្រើន ប៉ុន្តែមនុស្សជាច្រើនមិនភ្លេចខ្លួនឡើយចំពោះការរក្សាអនាម័យ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសម្ចាស់អាជីវកម្មជាច្រើនបានផ្លាស់ប្តូរបរិបទរបស់ខ្លួន ដោយងាកមកពង្រីកវិសាលភាពដឹកជញ្ជូនរបស់ខ្លួនប្រកបដោយអនាម័យខ្ពស់ ដើម្បីអោយអតិថិជនមានភាពងាយស្រួល និងទុកចិត្តបំផុត។

ជាក់ស្តែងហាង Deluxe Chicken បានផ្តល់ភាពងាយស្រួលបំផុតដល់អតិថិជន ដោយឥទ្បូវនេះអ្នកអាចធ្វើការខលមកធ្វើការកុម្ម៉ង់ទុកជាមុនជាមួយលេខ Hotline របស់ហាង រួចធ្វើការជ្រើសរើសសាខាដែលអ្នកចង់មកទទួលយកអាហារ។ អត្ថប្រយោជន៍ជាច្រើនទៀតដែល Deluxe Chicken ផ្តល់ជូនអតិថិជនដូចជា
– រហ័ស និង ចំនេញពេលវេលា
– គ្រប់មុខម្ហូបមានតម្លៃភ្ជាប់ និងលេខកូដបញ្ជាក់ ដើម្បីងាយស្រួលកម្ម៉ង់
– មិនចាំបាច់រង់ចាំក្នុងហាង
– ធានាសុវត្ថិភាពជូនដោយពុំឆ្លងកាត់ការប៉ះពាល់
– សេវាដឹកជញ្ជូនដល់ទីកន្លែងមិនគិតថ្លៃសេវា(សម្រាប់ក្នុងទីក្រុងភ្នំពេញ )
– អនាម័យនៃការវេចខ្ចប់ (take away)
Deluxe chicken តែងតែគិតគូរអំពីសុវត្ថិភាពរបស់អ្នក និង ក្រុមការងាររបស់យើង! ដូច្នេះសូមងាកមកធ្វើការប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារដល់ទីកន្លែង របស់យើងវិញ!
#SocialDistancing
ចំពោះលោកអ្នកដែលចង់មកវេចខ្ចប់នៅហាងផ្ទាល់តាមអាស័យដ្ឋានខាងក្រោម ងាយស្រួលរកបំផុត !
អាស័យដ្ឋាន: ផ្ទះលេខ 85 ផ្លូវ360 សង្កាត់បឹងកេងកង3 ខណ្ឌបឹងកេងកង (ក្បែរសាលារៀន ប៊េលធី) រាជធានីភ្នំពេញ។
ទំនាក់ទំនងមកកាន់៖ 016 58 58 83 , 092 58 58 83












