ខ្មែរណូត

ស្វែងរក

  • សុខភាព

    កម្ពុជា រកឃើញ​ករណី​វិជ្ជមានកូវីដ-១៩ ដំបូង និង​ចុងក្រោយ​នៅថ្ងៃណា?

    BY Khmernote Media April 24, 2020
    កម្ពុជា រកឃើញ​ករណី​វិជ្ជមានកូវីដ-១៩ ដំបូង និង​ចុងក្រោយ​នៅថ្ងៃណា?

    ការ​រាតត្បាត​របស់​វីរុស ​COVID-19 នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក តែ​យើង​សង្កេត​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​មាន​ការ​ប្រសើរ​ឡើងៗ។

    យោង​តាម​សេច​ក្តី​ប្រកាស​ស្តី​ពី​ស្ថានភាព​ COVID-19 របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ២៤ ខែ​មេសានេះ គឺ​នៅ​តែ​គ្មាន​ករណី​វិជ្ជមាន COVID-19 បន្ត​ទៀត​ដដែល ពោល​គឺ​ក្នុង​រយៈពេលប្រមាណ​១០ថ្ងៃ​នេះ គឺ​គ្មាន​ករណី​ឆ្លង ប៉ុន្តែ​មាន​ករណី​ជាសះស្បើយ​ជា​បន្តបន្ទាប់ រាប់​ចាប់​តាំង​ពីថ្ងៃ​ទី១២ ខែមេសា រហូត​មកដល់​បច្ចុប្បន្ន។

    ប្រទេស​កម្ពុជា​​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស COVID-19 ដំបូង​គេលើ​បុរស​ជន​ជាតិ​ចិន នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២០ ហើយ​ករណី​វិជ្ជមាន​ចុង​ក្រោយ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃទី១១ ខែមេសា នៅ​លើ​ស្រ្តី​ជនជាតិ​វៀតណាម និង​ស្វាមី។

    ចាប់​តាំង​ពី​ថ្ងៃ​ផ្ទុះ​ដំបូង រហូត​មក​ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ករណី​ឆ្លង​ COVID-19 សរុប​មាន​ចំនួន ១២២ករណី រាប់​ទាំង​អ្នក​ជា​សះ​ស្បើយ និង​កំពុង​សម្រាក​ព្យាបាល។ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ចំនួន ១១០នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១២នាក់ និង​គ្មាន​អ្នក​ស្លាប់ទេ។​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay