ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    V19 ម៉ូឌែលសកល (Global Version) ទទួលកំពុងធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលនៅក្នុងតំបន់!

    BY Khmernote Media April 24, 2020
    V19 ម៉ូឌែលសកល (Global Version) ទទួលកំពុងធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលនៅក្នុងតំបន់!

    ត្បិត V19 មិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាក៏ពិតមែន តែលោកអ្នកដែលជាប្រិយមិត្តគាំទ្រក្រុមហ៊ុនស្មាតហ្វូន vivo ប្រហែលបានជ្រាបហើយថា ម៉ូឌែល V19 កំពុងតែចរាចរនៅលើទីផ្សារដទៃ។ V19 ម៉ូឌែលពិភពលោក (Global Version) បានចេញលក់នៅទូទាំងពិភពលោក កាលនៅថ្ងៃទី ០៦ ខែ មេសា និងទទួលបានការអបអរសាទរជាអតិបរមាពីបណ្ដាអ្នកកាសែតនានាជុំវិញពិភពលោក ។

    ក្នុងអត្ថបទនេះយើងសូមដកស្រង់ និងសង្ខេបមតិនានាពីទំព័រសារព័ត៌មានល្បីដែលធ្វើការបញ្ចេញយោបល់លើបច្ចេកវិទ្យានិងរចនាបថដ៏ស្រស់ស្អាតរបស់ V19។ កាសែតនានាបានបញ្ចេញយោបល់ទៅលើរូបរាងខាងក្រៅរបស់ V19 ដោយសរសើរផ្នែកខាងក្នុង និងគ្រឿងក្នុងរបស់ V19 ដែលមានការរៀបចំ មានសណ្ដាប់ធ្នាប់ និងស្រស់ស្អាត ចំណែកឯកាមេរ៉ាខាងមុខ ០២ សម្រាប់ថតសែលហ្វី ស្ថិតក្នុងរង្វង់សញ្ញាដក មានរចនាបថប្លែកទាក់ភ្នែក និងមិនរំខានភ្នែកឡើយ។ នេះជាលើកទីមួយ ហើយដែលគេឃើញរចនាបទបែបនេះពីក្រុមហ៊ុនស្មាតហ្វូនចិន។ កាសែតនានាក៏បានសរសើរដែរ អំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះ កាមេរ៉ាទាំង ០៤ គ្រាប់នៅខាងក្រោយ ដែលមានលែន (Len) ឯកទេសសម្រាប់ថតយករូបភាពផ្ទៃធំ ដូចជាការថតយកទេសភាព (Super Wide Angle) រូបភាពជិតៗ (Macro) និងរូបភាពបែបផ្ទាំងគំនូរ (Portrait)។

    ព័ណ៌ក៏ទទួលការកោតសរសើរដែរ ដែលមាន ០២ ជម្រើស គឺ ព័ណ៌ខ្មៅរាត្រី និងប្រាក់រលោង ដែលព័ណ៌ទាំងពីរនេះធ្វើឲ្យទូរស័ព្ទដែលមានតម្លៃសមរម្យនេះ ពេលកាន់ក្នុងដៃ នឹងមើលទៅដូចជា មានតម្លៃខ្ពស់ជាងតម្លៃពិតរបស់វា។ វាជាសក្ខីភាពអំពីភាពឈ្លាសវៃក្នុងការច្នៃប្រឌិត និងជ្រើសរើសព័ណ៌ដើម្បីតំណាង V19។ ចំពោះតម្លៃលក់ ដែលចេញសម្រាប់ម៉ូដែលពិភពលោកនេះ នឹងខុសគ្នាពីម៉ូឌលដែលនឹងចេញលក់ឆាប់ៗខាងមុខនេះ នៅតាមទីផ្សារប្រទេសនីមួយៗផ្សេងគ្នា ។ កាសែតក្នុងប្រទេសហ្វីលីពីនវិញ បានយល់ឃើញថាជោគជ័យរបស់ V19 យ៉ាងណា យ៉ាងណីនោះ នឹងពឹងទៅលើការដាក់កំហិតឲ្យនៅក្នុងផ្ទះ ក្នុងអំឡុងពេលការកើតជំងឺផ្លូវដង្ហើមថ្មីនេះ។ V19 ម៉ូឌែលពិភពលោក មានអេក្រង់ទំហំ ៦,៤៤ អ៊ីង ប្រភេទ Super AMOLED កម្រិតភាពច្បាស់ ២៤០០ x ១០៨០p មានផលធៀប (២០:៩) ប្រើឆីប Octa-core Qualcomm Snapdragon 712 មាន RAM 8GB ROM 128GB ឫដល់ទៅ 256GB បើលោកអ្នកជ្រើសរើស ទំហំថ្ម ៤៥០០ មិល្លីអំព្ហែម៉ោង (mAh) ពិសេសជាងគេសាកថ្មបានលឿនដល់ទៅ ៣៣ វ៉ាត់ FlashCharge 2.0។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay