ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក Kim Jong-un ឈានជើងចូលទឹកដីកូរ៉េខាងត្បូងជាលើកដំបូងនៅព្រឹកថ្ងៃនេះ បង្កើតប្រវត្តិសាស្រ្តថ្មីនៃការចរចាសន្តិភាពរវាងកូរ៉េទាំងពីរ

    BY Khmernote Media April 27, 2018
    មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក Kim Jong-un ឈានជើងចូលទឹកដីកូរ៉េខាងត្បូងជាលើកដំបូងនៅព្រឹកថ្ងៃនេះ បង្កើតប្រវត្តិសាស្រ្តថ្មីនៃការចរចាសន្តិភាពរវាងកូរ៉េទាំងពីរ

    បរទេស ៖ កាលពីព្រឹកថ្ងៃនេះព្រឹត្តិការណ៍ដ៏រំជើមរំជួលរបស់ពិភពលោកមួយបានកើតឡើង ដែលមេដឹកនាំផ្តាច់ការកូរ៉េខាងជើងបាន​ឈា​ន​ជើងចូលក្នុងទឹកដីកូរ៉េខាងត្បូងជាលើកដំបូង។ ​លោក Kim Jong-un ត្រូវបានគេចាតុទុកជាមេដឹកនាំផ្តាច់ការរបស់ប្រទេសកូរ៉េ​ខាងជើងទីមួយដែលឈានជើងចូលទឹកដីកូរ៉េខាងត្បូង ក្រោយរយៈជាង៦៥ឆ្នាំដែលកូរ៉េបានបែកបាក់ជា២។ ។ មេដឹកនាំដែលប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកកាលពីប៉ុន្មានខែមុន ប្រែក្លាយមកជាទទួលរាក់ទាក់យ៉ាងកក់ក្តៅដូចជាមិត្តចាស់។ លោក Moon Jae-in បានដឹកដៃលោក Kim Jong-un ឆ្លងចូលទឹកដីកូរ៉េខាងត្បូងជាលើកដំបូងនៅក្នុងតំបន់ព្រៃទី៣៨ ដែលមិនមានយោធាឈរជើង។


    ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅលោក im Jong-un បានបង្ហាញអារម្មណ៍រំភើបបន្ទាប់ពីឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធា។ លោកបានបន្ថែមទៀតថា “ហេតុអ្វីត្រូវប្រើពេលយូររហូតដល់ជាង១១ឆ្នាំ”។ លោកប្រធានាធបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយថា “បន្ទាត់កំណត់ព្រំដែននេះមិនមែនជានិមិត្តរូបនៃការបែងចែកទៀតទេ ប៉ុន្តែជានិមិត្តរូបនៃសន្តិភាព​​។​​ ការចរចាសន្តិភាពរវាងលោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ត្រូវបានប្រព្រឹត្តិទៅអស់រយៈពេលជាង២ម៉ោង។ ជំនួបរយៈពេ២ម៉ោងនេះត្រូវបានគេដឹងថាមានការពិភាក្សាលេងសើច និង ការសន្យាធ្វើការរួមគ្នាដើម្បីនាំសន្តិភាពយូរអង្វែងមកកាន់ឧបទ្វីបមួយនិងពិភពលោកមានទាំងមូល។ លោក Kim Jong-un បានបន្ថែមលើកិច្ចសន្ទនាទៅកាន់លោក Moon Jae-in “ខ្ញុំមានការគោរពដល់ការសម្រេចចិត្តយ៉ាងក្លាហានរបស់អ្នក អ្នកមានភាពមោះមុតនិងក្លាហានក្នុងកាសម្រេចចិត្ត ដូច្នោះហេតុអ្វីយើងមិនមោះមុតនិងក្លាហានក្នុងកាសម្រេចចិត្តជួបពិភាក្សាគ្នាដើម្បីសន្តិភាពនេះ វាជាកាដូដល់ល្អដល់មនុស្សជាតិ”។ លោក Kim Jong-un បាននិយាយថាលោកត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការពិភាក្សាដោយស្មោះអស់ពីដួងចិត្តនិងស្មោះត្រង់ជាមួយលោក Moon Jae-in ថ្វីបើក្នុងកិច្ចសន្ទនានេះលោកមិនបានលើកឡើងពីបញ្ហាអាវុធនុយក្លេអ៊ែរក៏ដោយ៕


    អត្ថបទ ៖ Mali
    ប្រភព ៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay