WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងកូវីដ-១៩
ក្នុងពេលកំពុងរាលដាលជំងឺ COVID-19នេះ ទាមទារខ្លាំងមែនទែននូវការការពារបានដិតដល់ដូចជាអនាម័យដៃ អនាម័យកន្លែងរស់នៅ ឬអនាម័យអាហារ ដើម្បីបង្ការការឆ្លងវីរុសនេះ។ អង្គការសុខភាពពិភពលោក (WHO) បានផ្សព្វផ្សាយពីវិធីណែនាំ ៣ចំណុច ក្នុងការលាងសម្អាតបន្លែ ឬផ្លែឈើ ជាវិធានការបន្ថែមក្នុងការទប់ស្កាត់ការឆ្លងវីរុស COVID-19 បន្ទាប់ពីទិញមកពីផ្សារ៖

ទី១- មុននឹងចាប់ផ្តើមលាងបន្លែ ផ្លែឈើ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកជាមុនសិន
ទី២- លាងសម្អាតបន្លែ ផ្លែឈើ តាមដែលអ្នកធ្លាប់ធ្វើរាល់ពេលសម្អាត
ទី៣- សម្រាប់បន្លែ ផ្លែឈើណា ដែលអ្នកញ៉ាំទាំងឆៅ ត្រូវលាងឲ្យបានសព្វល្អ ជាមួយនឹងទឹកស្អាត។
តាមការបញ្ជាក់របស់ អង្គការសុខភាពពិភពលោក ឲ្យដឹងថា ការឆ្លងវីរុស COVID-19 នេះ នៅមិនទាន់មានការឆ្លងតាមរយៈអាហារនៅឡើយទេ ប៉ុន្តែយកល្អ ការញ៉ាំអាហារឆៅ ឬចម្អិនមិនឆ្អិនគួរតែចៀសវាង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ