ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃព្រមានចាប់កសិករដាំផ្លែធុរេនដាក់គុក ប្រសិនបើហ៊ានលក់ធុរេនបែបនេះ

    BY Khmernote Media April 28, 2018
    ថៃព្រមានចាប់កសិករដាំផ្លែធុរេនដាក់គុក ប្រសិនបើហ៊ានលក់ធុរេនបែបនេះ

    ថៃ៖ ធុរេនជាប្រភេទផ្លែឈើ ដែលកំពុងតែលក់ដាច់បំផុតនៅក្នុងប្រទេសថៃ ជាពិសេសគឺក្រោយពីលោកមហាសេដ្ឋីចិន Jack Ma បានទៅទស្សនកិច្ចក្នុងប្រទេសថៃ និងបានលក់ធុរេនតាមបណ្តាញអ៊ីនធឺណិតដាច់អស់ចំនួន ៨០,០០០ ផ្លែក្នុងរយៈ ពេលតែមួយនាទីទៀតនោះ តម្រូវការទិញផ្លែធុរេនកាន់តែកើនឡើងខ្ពស់ជាងមុនទៀត។

    ធុរេនត្រូវបានគេដាក់លក់ក្នុងតម្លៃ ជាមធ្យម ៣,៥ ដុល្លារ ក្នុងមួយគីឡូក្រាមនៅក្នុងឆ្នាំនេះ​ ហើយក្រុមអាជីវកសឹងតែរកធុរេនលក់មិនទាន់ផង។ ទន្ទឹមនឹងតម្រូវការទិញផ្លែធុរេនកើនឡើងដូចនេះ អាជ្ញាធរថៃបានបារម្ភថា​ អាចនឹងមានអាជីវកខ្លះបន្លំលក់ធុរេនខ្ចី​ទៅកាន់អតិថិជន​ ដែលធុរេនទាំងនោះនឹងគ្មានគុណភាពក្នុងការទទួលទាននោះទេ។

    ដើម្បីទប់ស្កាត់បញ្ហានេះ អាជ្ញាធរបានប្រកាសនឹងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការលក់ផ្លែធុរេន ហើយប្រសិនបើអាជីវកររ ឬអ្នកដាំធុរេនណាហ៊ានលក់ធុរេនខ្ចីឲ្យទៅអតិថិជននោះ ពួកគេនឹងត្រូវប្រឈមនឹងការជាប់គុករហូតដល់ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់រហូត់ដល់ ១,៩០០ដុល្លារ។

    ជាងនេះទៅទៀតក្រុម ការងារជំនាញរបស់ក្រសួងកសិកម្មថៃក៏បានចុះទៅអប់រំប្រជាកសិករ ដែលម្ចាស់ចំការធុរេនអំពីរបៀបប្រមូលផលធុរេន ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay