ខ្មែរណូត

ស្វែងរក

  • សុខភាព

    អ្នកវិទ្យាសាស្រ្តចិន៖ វ៉ាក់សាំងវីរុសកូវីដ-១៩ថ្មីមានប្រសិទ្ធភាពពេលតេស្ដលើសត្វស្វា

    BY Khmernote Media April 27, 2020
    អ្នកវិទ្យាសាស្រ្តចិន៖ វ៉ាក់សាំងវីរុសកូវីដ-១៩ថ្មីមានប្រសិទ្ធភាពពេលតេស្ដលើសត្វស្វា

    ការ​តេស្ដ​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 ថ្មី​ទៅ​លើ​សត្វ​ស្វា​ឃើញ​ថា​អាច​ការពារ​សត្វ​ស្វា​ពី​ការ​ឆ្លង​វីរុស​នេះបាន​ ហើយ​វ៉ាក់សាំង​ថ្មី​នេះ​នឹង​ធ្វើ​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្សនៅ​ដំណាក់​កាល​បន្ទាប់ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​កាលពីថ្ងៃទី២២ ខែមេសា​​។

    វ៉ាក់សាំង​នេះ​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន ​ដោយ​​វ៉ាក់សាំង​មាន​ផ្ទុក​ប្រភេទ​វីរុស SARS-CoV -2 ដែល​បង្ក​ជំងឺ​ COVID-19​ ដែល​មិន​សកម្ម។ ការ​ចាក់​ចូល​រាង​កាយ​នូវ​វីរុស ដែល​មិន​សកម្ម​នេះ​វា​ធ្វើ​ឲ្យ​វ៉ាក់សាំងនោះ​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​បង្កើត​អង់ទីករ​ការ​ពារ​ភ្នាក់ងារ​បង្ក​ជំងឺ​ កុំ​ឲ្យបង្កទៅជា​ជំងឺ COVID-19 ។ នៅពេល​ប្រើ​វ៉ាក់សាំង​នេះ​ទៅ​លើ​សត្វ​កណ្ដុរ និង​សត្វ​ស្វា វ៉ាក់សាំង​បាន​ជួយ​ដល់​ការ​ផលិត​អង់ទីករ​របស់​សត្វទាំងនោះប្រឆាំង​វីរុស​​។

    បច្ចុប្បន្ន​នៅ​ក្នុង​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ចាក់​វ៉ាក់សាំង​នេះ​ទៅ​លើអ្នក​ចូលរួម​១៤៤នាក់​ដើម្បី​តេស្ដ​មើល​ថា​តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​យ៉ាងណា។ បន្ទាប់ពី​នេះ​នឹង​ឈាន​ចូល​ការ​តេស្ដ​លើ​ប្រសិទ្ធិភាព​វ៉ាក់សាំង​ដោយ​ចាក់​ឲ្យ​អ្នក​ចូលរួម​ជាង១ ០០០នាក់​ដើម្បី​តេស្ដ​មើល​ថា​តើ​អាច​ភ្ញោច​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ឆ្លើយតប​នឹង​វីរុស COVID-19 ឬអត់។

    ដើម្បី​តេស្ដ​មើល​ថា​វ៉ាក់សាំង​អាច​ការពារ​ប្រភេទ​ផ្សេងៗ​នៃ​វីរុស COVID-19 ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​សំណាក​អង់ទីករ​ពីសត្វ​កណ្តុរ​ និង​តេស្ដ​ជាមួយ​យ​មេរោគ យក​ចេញ​ពី​អ្នក​ជំងឺ​នៅ​ប្រទេសចិន ប្រទេស​អ៊ីតាលី ប្រទេស​អេស្ប៉ាញ ប្រទេស​ស្វីស និង​ប្រទេសអង់គ្លេស ហើយ​គេ​រក​ឃើញ​ថា​វ៉ាក់សាំង​នេះ​អាច​បង្កើត​អង់ទីករ​ដែល​អាច​ការពារ​ប្រភេទ​ផ្សេងៗ​នៃ​វីរុស​កូវីដ១៩ បាន​។

    ក្រោយ​ពី​ការ​តេស្ដ​នេះ​ អ្នកវិទ្យាសាស្រ្ត​​បាន​តេស្ដ​វ៉ាក់សាំង​នេះ​លើ​សត្វ​ស្វា​ដែល​មាន​រោគសញ្ញា​វីរុស​ COVID-19 នៅ​ពេល​ឆ្លង​វីរុស​នេះ។ សត្វ​ស្វា​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះក្នុង​កម្រិត​ខ្ពស់​គឺ​មាន​ការ​ការពារ​ប្រឆាំង​នឹង​ការឆ្លង​វីរុស​នេះ និង​មិន​មាន​ឃើញ​វីរុស COVID-19​ ​នៅ​ក្នុង​សួត​ ឬបំពង់ក​ទេ។

    ក្រុមអ្នក​វិទ្យាសាស្ត្រ​ Sinovac បានរកឃើញ​ថា​សត្វស្វា​ដែល​ចាក់​វ៉ាក់សាំង​នេះ​គឺ​មិន​មាន​ផល​ប៉ះពាល់​ដូចជា​គ្រុនក្ដៅ ស្រក​ទម្ងន់ ឬ​អាការៈ​ដែល​រាងកាយ​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​វីរុស​ក្រោយចាក់​វ៉ាក់សាំង​ដែល​គេ​ហៅ​ថា antibody dependent enhancement (ADE)។ ទោះ​បី​ជាវ៉ាក់សាំង​នេះ​អាច​ការពារ​មនុស្ស​ពី​ការឆ្លង​វីរុស COVID-19 ក៏អ្នក​វិទ្យាសាស្រ្ត​នៅ​មិនប្រាកដថា​តើ​ការការពារ​នេះ​អាច​បាន​យូរ​ប៉ុណ្ណាទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay