បច្ចេកវិទ្យា

Instagram អាចត្រូវបានបន្ថែមមុខងារពិសេស slo-mo មុខងារ Mute និងច្រើនទៀត

BY
Khmernote Media
April 28, 2018

យោងតាមអ្នកនាង Jane Manchun Wong និស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រដែលមានគរណី Twitter ឈ្មោះ @wongmjane បានអោយដឹងថា Instagram កំពុងសាកល្បងមុខងារថ្មីៗចំនួន 4 ។ មួយគឺ Story Reaction។ អ្នកប្រើម្នាក់នៃកម្មវិធីចែករំលែករូបភាពនិងវីដេអូបាននិយាយថាវាមាននៅប្រទេស Mexico អស់រយៈពេលជាច្រើនខែហើយ។ លោក Wong ក៏បានបញ្ជាក់ផងដែរថា Instagram នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Mute គណនីដែលពួកគេ Follow បាន។ ខណៈពេលដែលការបង្ហោះពីគរណីដែលអ្នកបាន Mute នោះនឹងមិនបង្ហាញនៅក្នុង Timeline របស់អ្នកហើយវាមិនមានន័យថាអ្នកបានUnfollow ឬ Blocked នោះទេ គរណីដែលអ្នកបាន Mute នឹងមិនដឹងឡើយ។

អ្នកនាង Wong បានរកឃើញលក្ខណៈពិសេសទាំងនេះតាមរយៈកូដរបស់កម្មវិធី។ គាត់ក៏បានរកឃើញផងដែរថា Instagram កំពុងធ្វើការលើលក្ខណៈពិសេសគឺមុខងារ slo-mo សម្រាប់កាមេរ៉ានៅក្នុងកម្មវិធី។ នេះប្រហែលជាមិនមែនជាលក្ខណៈពិសេសទេដែលម្ចាស់ទូរស័ព្ទ Samsung Galaxy S9 ឬ Sony Xperia XZ2 យកចិត្តទុកដាក់នោះទេប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទដែលមិនមានមុខងារ slo-mo នេះនៅលើស្មាតហ្វូនរបស់ពួកគេគឺវាពិតល្អ។ អ្នកនាង Wong បានរកឃើញទៀតថា Instagram កំពុងធ្វើតេស្តរលើមុខងារ Story archiv ដោយប្រើប្រាស់លើប្រតិទិនផ្ទាល់ដែលធ្វើឲមានភាពងាយស្រួលក្នុងការស្វែងរក Story ចាស់ៗរបស់ពួកគេ។

Instagram មិនបានបញ្ជាក់ថាមុខងារណាមួយនៃលក្ខណៈពិសេសទាំង 4 នេះអាចនឹងមានក្នុងកម្មវិធីនោះទេ ប៉ុន្តែយើងគិតថាវានឹងត្រូវបានបញ្ចូលមុខងារណាមួយក្នុងចំណោមមុខងារទាំង៤នេះដោយក្រុមហ៊ុន Instagram ។

ប្រភព៖ Phonearena

ប៊ុនហួរ

Share This Post: