ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឺក្បាល ពេលស្តាប់ជនល្មើសសារភាពពីមូលហេតុ ដែលគេចូលទៅក្នុងសាលាកាប់សម្លាប់សិស្ស៧នាក់ និង១៩នាក់ផ្សេងទៀតរងរបួស

    BY Khmernote Media April 28, 2018
    ព្រឺក្បាល ពេលស្តាប់ជនល្មើសសារភាពពីមូលហេតុ ដែលគេចូលទៅក្នុងសាលាកាប់សម្លាប់សិស្ស៧នាក់ និង១៩នាក់ផ្សេងទៀតរងរបួស

    ប្រទេសចិន ៖ បុរសវ័យ២៨ឆ្នាំម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពីគេបានធ្វើការចាក់សម្លាប់សិស្សសាលា៧នាក់ និងធ្វើអោយ១៩នាក់ផ្សេងទៀតរងរបួស។ តាមប្រភពបានអោយដឹងថាជនល្មើសមានឈ្មោះ Zhao គេបានប្រើកាំបិតចាក់សម្លាប់ក្មេងស្រី៥នាក់ ក្មេងប្រុស​២នាក់ និងធ្វើអោយ១៩នាក់ទៀតរងរបួស។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងបរិវេណសាលារៀនតែម្តង ​ក្នុងកំឡុងម៉ោងប្រហែលជា៦ល្ងាចត្រូវជាម៉ោងដែលសិស្សានុសិស្សចេញពីសាលា។

    តាមរបាយកា​រណ៍ប៉ូលិសបានអោយដឹងថា ជនល្មើសធ្លាប់បានរៀននៅសាលានេះកាលពីជាង១០ឆ្នាំមុន។ ជនល្មើសសារភាពថាកាលដែលគេចូលមកចាក់​​សម្លាប់សិស្សសាលាមិនដឹងអីទាំងនេះ ដោយ​សារតែគេស្អប់មិត្ត​រួមថ្នាក់ខ្លួនដែលតែងតែសម្លុតធ្វើបាបគេជាប្រចាំកាលពីជំនាន់គេនៅរៀនទីនោះ។ ​រូបភាពដែលត្រូវគេថតបាននៅកន្លែងកើតហេតុក្លាយជារូបភាពសោកនាដកម្មមួយ នៅក្នុងបណ្តាញសង្គមចិន។

    មានការបង្ហោះក្នុងបណ្តាញសង្គមជាច្រើនដែលបានអំពាវនាវសុំអោយមនុស្សជាច្រើនទៅធ្វើការបរិច្ចាកឈាម ព្រោះមន្ទីពេទ្យត្រូវគេឈាមច្រើនណាស់សម្រាប់សង្គ្រោះក្មេងដែលរងរបួស១៩នាក់នោះ។ មនុស្សជាច្រើនទៅកកកុញមុខមន្ទីពេទ្យ ដើម្បីបរិច្ចាកឈាមជួយក្មេងៗទាំងអស់នោះ៕




    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay