ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពាក្យនិយាយម៉ង ! ហែកការ៉េមមកញាុំបានពាក់កណ្តាល ស្រាប់តែប្រទះឃើញរបស់មួយនេះក្អួតស្ទើរមិនចេញ

    BY Khmernote Media April 28, 2018
    អស់ពាក្យនិយាយម៉ង ! ហែកការ៉េមមកញាុំបានពាក់កណ្តាល ស្រាប់តែប្រទះឃើញរបស់មួយនេះក្អួតស្ទើរមិនចេញ

    ប្រទេសចិន ៖ សម្រាប់ផលិតផលម្ហូបអាហារអ្វីដែលសំខាន់បំផុតគឺអនាម័យ យើងនឹងមានអារម្មណ៍បែបណានៅពេលដែលបើកប្រអប់រឺកំប៉ុងអាហារទាំងនោះមកឃើញមានអ្វីប្លែកៗក្នុងនោះ។ ប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលស្រ្តីម្នាក់ប្រទះឃើញកន្ទុយសត្វក្នុងការ៉េមដែលនាងកំពុងតែញាុំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ ក្នុងផ្សារទំនើបមួយនាខេត្ត jiangsu ប្រទេសចិន។ តាមសម្តីរបស់ស្រ្តីជនជាតិចិននេះបានអោយដឹងថា បន្ទាប់ពីបានញាុំអាហារជាមួយនឹងមិត្តប្រុសហើយ គាត់ក៏បានចូលទៅទិញការ៉េមសណ្តែកក្រហមមួយដើមនៅក្នុងផ្សារទំនើបយកមកញាុំ។


    បន្ទាប់ពីហែកកញ្ចក់យកមកញាុំបានបន្តិច នាងក៏ប្រទះឃើញរបស់ម៉្យាងជាប់នៅចំកណ្តាលការ៉េមនេះតែម្តង។ របស់ដែលជាប់នៅក្នុងការ៉េមនោះវាមើលទៅដូចជាកន្ទុយសត្វកណ្តុរ បន្ទាប់ពីបានឃើញបែបនេះស្រ្តីម្នាក់នេះមានអារម្មណ៍ថាវិលមុខ និងក្អួតចង្អោរចេញមកតែម្តង។ នារីម្នាក់នេះបានយកការ៉េមនេះមកអោយម្ចាស់ហាងវិញ ហើយទាមទារអោយគេសងជំងឺចិត្តនាង។ មុនដំបូងម្ចាស់ហាងមិនព្រមសងនោះទេ តែបន្ទាប់គេក៏សុខចិត្តបង់សងនាង២០០០យ័ន តែស្រ្តីម្នាក់នេះមិនយល់ព្រមនាងទារទាមអោយគេសង១០០,០០០យ័ន។ យ៉ាងណា​ម្ចាស់​ហាងបដិសេធមិនព្រមសងច្រើនដល់ថ្នាកដ់នេះនោះទេ។ ព្រោះការ៉េមនៅក្នុងស្រោមគាត់មិនអាចឆែកវាមើលបាននោះទេវាក៏មិនមែនជាកំហុសរបស់គាត់ដែរ វាជាកំហុសរបស់ក្រុមហ៊ុនផលិតការ៉េមនេះច្រើនជាង។ ក្រុមហ៊ុនការ៉េមមួយនេះបានចេញមុខសហការក្នុងការត្រួតពិនិត្យស្វែងរកការពិត និង រ៉ាប់រងចំនាយបើមានរឿងបែបនេះមែន៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖





    អត្ថបទ ៖​ Mali
    ប្រភព ៖ XinhuaNewsAgency

    Share This Post:
    MPO4D jitutoto mpo4d Mpoplay