ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែក្លិនធូរ៉េន ធ្វើឲ្យសិស្ស និងគ្រូប្រមាណ៥០០នាក់ត្រូវជំលៀសចេញពីសាលារៀនជាបន្ទាន់

    BY Khmernote Media April 29, 2018
    ដោយសារតែក្លិនធូរ៉េន ធ្វើឲ្យសិស្ស និងគ្រូប្រមាណ៥០០នាក់ត្រូវជំលៀសចេញពីសាលារៀនជាបន្ទាន់

    អូស្ត្រាលី៖ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ សិស្សសាលា និងគ្រូបង្រៀនប្រមាណ៥០០នាក់ត្រូវបានជំលៀសចេញពីបណ្ណាល័យមួយតំបន់ Latrobe Street ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយក្រុមពន្លត់អគ្គិភ័យជាច្រើននាក់បំពាក់ដោយម៉ាសអុកស៊ីសែនបានធ្វើការស៊ើបអង្កេតភ្លាម ក្រោយធំក្លិនចំលែកម៉្យាង ដែលគិតថាជាការលេចធ្លាយសារធាតុគីមីគ្រោះថ្នាក់នៅក្នុងអាគារនោះ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន The Sydney Morning Herald។

    ក្រោយធ្វើការស្រាវជ្រាវរួច ក្រុមពន្លត់អគ្គិភ័យបានរកឃើញថា ក្លិននោះមិនមែនជាសារធាតុគីមីអ្វីឡើយ ប៉ុន្តែវាជាក្លិន ដែលចេញពីផ្លែធូរ៉េន ដែលបានទុកចោលនៅក្នុងទូ។ ដោយសារតែក្លិនរបស់វា ទើបនៅតាមតំបន់សាធារណមួយចំនួនដូចជា រថភ្លើង និងយន្តហោះ ហាមមិនឲ្យចូលផ្លែធូរ៉េនចូលឡើយ៕

    អត្ថបទ៖ សេម
    ប្រភព៖ straitstimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay