ជិះរថយន្ត Audi Q3 ហើយបើមានកំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs និង Huawei P40 Pro ពណ៌ប្រាក់ទឹកកក ថតរូបវីដេអូស្អាតស៊ីដាច់គេ ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ដឹងតែឥតខ្ចោះហ្មង៎
- April 24, 2020
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេហួវៃ បានចាប់ដៃគូជាមួយក្រុមហ៊ុន Audi ពញ្ញាក់អ្នកគាំទ្រជាមួយនឹងការផ្តល់អាទិភាព ចំពោះអតិថិជន Audi Q3 អាចកក់ទុកមុនកំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs និង Huawei P40 Pro ពណ៌ប្រាក់ទឹកកក ចាប់ពីថ្ងៃនេះតទៅរហូតដល់ កាសឥតខ្សែ Huawei Freebuds 3 អស់ពីស្តុក។

ថ្លែងក្នុងកម្មវិធី ដាក់បង្ហាញ Huawei Mate Xs, P40 Pro និង រថយន្តសេរីថ្មី Audi Q3 ប្រភេទ រថយន្ត SUV បែបគ្រួសារ កាលពីថ្ងៃទី 02 ឧសភាព 2020 លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា កំពូលស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មី “Huawei Mate Xs និង កំពូលស្មាតហ្វូនថតរូបស្អាតស៊ីដាច់គេលំដាប់ពិភពលោក ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 Huawei P40 Pro បំពាក់នូវមុខងារបច្ចេកវិទ្យាសម្បូរបែប ដែលពិតជាដៃគូដ៏ស័ក្តសមបំផុតសម្រាប់អ្នកប្រើប្រាស់រថយន្តស៊េរីទំនើបៗ ជាពិសេសគឺ រថយន្តម៉ាក Audi តែម្តង អាស្រ័យហេតុទើបយើងផ្តល់អាទិភាពកក់ទុកមុនដល់អ្នកប្រើប្រាស់ ឬអតិថិជន រថយន្ត Audi”។

រាល់ការកក់ទុកមុន Huawei Mate Xs នឹងទទួលបានកាដូពិសេសគឺកាសឆ្លាតវៃឥតខ្សែ Huawei Freebuds3 តម្លៃ $169 ចំណែកឯ ការកក់ទុកមុននូវ Huawei P40 Pro ពណ៌ប្រាក់ទឹកកក ផ្គួបជាមួយនឹង Huawei Freebuds3 នឹងចំណេញបាន $69 ដូច្នេះអតិថិជនអាចប្រញាប់រួសរាន់ឡើងចំនួនស្តុកមានកំណត់។

Huawei Mate Xs ត្រូវបានរចនារូបរាងស្តើងស្អាតបែបអេឡេហ្គង់ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់បត់ទំនើបចុងក្រោយ ដែលអាចបត់បាន ច្រើនជាង10ម៉ឺដង (ឧទាហរណ៍ថាក្នុងមួយថ្ងៃបត់50ដង យើងអាចប្រើបានរហូតទៅ 5-6ឆ្នាំ) ចង់ប្រើប្រាស់ជាស្មាតហ្វូនលំដាប់កំពូលអេក្រង់ទាំងមុខទាំងក្រោយក៏បាន (អេក្រង់មុខ 6.6” OLED អេក្រង់ក្រោយ 6.38” កម្រិតបង្ហាញច្បាស់ 2K) ជាថេប្លេតឆ្លាតវៃក៏បាន (អេក្រង់លាតពេញ 8”) (តោះពិសោធជាក់ស្តែងទាំងអស់គ្នា)។ បន្ទាប់ពីពិសោធន៍ជាក់ស្តែងហើយយើងសង្កេតឃើញថា Huawei Mate Xs 5G នេះ ពិតកំពូលស្មាតហ្វូនអេក្រង់បត់ល្អឯកប្រដោយភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ2020នេះ ដែលតម្រូវចិត្តអ្នកប្រើប្រាស់គ្រប់រូប ទាំងការបំពេញការងារ និងការម្សាន្ត។Huawei Mate Xs 5G ត្រូវបានក្រុមហ៊ុនហួវៃ បំពាក់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 5G Soc ទ្រទ្រង់បច្ចេកវិទ្យា 5G (NSA and SA 5G) ធ្វើឲ្យកម្លាំងម៉ាស៊ីដំណើរការលឿនរលូនឥតទាក់ ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាពិសេសមានខួរក្បាល NPU ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនសមត្ថភាពបច្ចេកវិទ្យា AI ជំនាន់ទំនើបចុងក្រោយ។ Huawei Mate Xs មានរ៉េម 8 GB និងអង្គផ្ទុកទិន្នន័យ 512 GB ហើយអាចបន្ថែម 256GB។

Huawei Mate Xs 5G បំពាក់នូវកាមេរ៉ា Leica 4គ្រាប់ ថតរូបវីដេអូស្អាតស៊ីដាច់គេ (ទាំងមុខទាំងក្រោយ) កម្រិតអាជីព បំពាក់នូវបច្ចេកវិទ្យា Dual-Screen (អេក្រង់ភ្លោះ) បង្កភាពងាយស្រួលសម្រាប់លេងស្ទីលនៅពេលដែលពឹងនរណាម្នាក់ជួយថតរូប ព្រោះវាអនុញាតឲ្យ យើងអាចមើលឃើញរូបខ្លួនឯង អាចថតរូបស៊ែលហ្វីទំហំ 40 មេហ្គាភិកស៊ែល និង ថតប្លង់ទូលាយ ទំហំ 16 មេហ្គាភិកស៊ែល។ Huawei Mate Xs មានកាមេរ៉ាមេទំហំ 40 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូទៅ អាចថតរូបបានរហូតទៅ អាចថតរូបបានរហូតទៅ 30x កាមេរ៉ាទីពីរទំហំ 8 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ហ្ស៊ូម (អនុវត្តន៍3x Optical Zoom) កាមេរ៉ាទីបីទំហំ 16 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូលាយ និងថតប្លង់គៀកបែប Macro និង កាមេរ៉ាទីបួន ជាឡេន 3D TOF សម្រាប់ជំនួយដល់ការថតរូបភាពនិងវីដេអូព្រាលផ្ទៃខាងក្រោយ (Bokeh)។

អេក្រង់បត់របស់ Huawei Mate X2 5G ទ្រទ្រង់ការប្រើប្រាស់កម្មវិធី Multi-Window ពីអេក្រង់លាតពេញ 8” ទៅជាអេក្រង់ឯករាជ្យពីរផ្សេងគ្នា ប៉ុន្តែសម្គាល់ការប្រើប្រាស់ដំណាលគ្នា ហើយអាចផ្លាស់ប្តូរកម្មវិធីឯកសារទៅវិញទៅមក ឧទាហរណ៍ នៅពេលដែលយើងកំពុងឆែកសារអ៊ីម៉ែលរើសរូបភាពកែសម្រួល លើអេក្រង់ទី1 យើងក៏អាចកក់ចំណាំ ឬធ្វើកិច្ចការផ្សេងៗលើអេក្រង់ទី2 ហើយវាសម្គាល់ការផ្លាស់ ចម្លងឯកសារគ្នាទៅវិញទៅមក ។

មានកំពូលស្មាតហ្វូន Huawei Mate Xs ក្នុងដៃលេងបារម្ភរឿងបញ្ហាអស់ថ្ម អាចរីករាយបំពេញកិច្ចការងារ ទស្សនាកម្មវិធីកម្សាន្ត វីដេអូខ្សែភាពយន្ត ឬលេងហ្គេមដាច់យប់ក៏មិនខ្វល់រឿងបញ្ហាអស់ថ្ម ព្រោះមានទំហំថ្មធំមហិមា 4500mAh បំពាក់បច្ចេកវិទ្យាសាកថ្មលឿន Huawei SuperCharge 55W សាក 30នាទីបាន 85% ប្រកបដោយសុវត្ថិភាពបំផុតដែលទទួលស្គាល់ពីស្ថាប័ន TUV របស់ប្រទេសអាឡឺម៉ង់។

ងាកមកមើល ស្មាតហ្វូន5G HUAWEI P40 P40 Pro វិញម្តង ត្រូវបានរចនាយ៉ាងរូបរាងយ៉ាងល្អប្រណីតបែបអេឡេហ្គង់ អមជាមួយនឹងពណ៌ថ្មីពន្លឺមាស ប្រាក់ទឹកកក និង ពណ៌សមុទ្រខៀវ បំពាក់កាមេរ៉ាក្រោយ Lecia បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 4គ្រាប់គ្រងចំណាត់ថ្នាក់លេខ1 ជាកំពូលស្មាតហ្វូនថតរូបល្អស្អាតដាច់គេទាំងមុខទាំងក្រោយពី DXOMARK ដែលជាស្ថាប័នគេហទំព័រ តេស្តសមត្ថភាពស្មាតហ្វូនគ្រប់ប្រភេទលើពិភពលោក និងឈ្នះពាន់រង្វាន់ TIPA World Awards 2020 ផ្នែកថតរូបវីដេអូស្អាតស៊ីដាច់គេ គុណភាពកម្រិតអាជីព កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.28” f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ Huawei P40 ស៊េរីប្រើប្រាស់សេនស័រឈានមុខ 1/3.56” f/3.4 ភ្ជាប់បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF និង ប្រព័ន្ធទប់លំនឹង (OIS) សម្រាប់ថតហ្ស៊ូមដល់ឋានព្រះច័ន្ទ។
លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 ស៊េរី រួមមាន AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby ជួយឲ្យអ្នកក្លាយជាតួឯ មិនថាស្ថិតនៅក្នុងកម្មវិធីជុបលៀង ព្រឹត្តិការណ៍ធំៗ ឬ ក្នុងចំណោមនុស្សច្រើន ព្រោះ AI capability of Gallery Edit អនុញ្ញាតឲ្យអ្នកលុបឬដករូបអ្នកដទៃដែលអ្នកមិនចង់ត្រឹមតែមួយ Click។ AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។

សរុបមក Huawei Mate Xs និង Huawei P40 5G P40 Pro 5G ពិតជាកំពូលស្មាតហ្វូន ដែលស័ក្តសមបំផុតសម្រាប់អ្នកកំពុងប្រើប្រាស់រថយន្តស៊េរីទំនើបដូចជា រថយន្តម៉ាក Audi Q3 តែម្តង។ “អតិថិជន អាចកក់ទុកមុន Huawei Mate Xs ឬ Huawei P40 Pro 5G នៅ Audi Showroom បានយ៉ាងងាយស្រួលគ្រាន់តែងផ្តល់លេខទូរស័ព្ទមកកាន់ក្រុមការងាររបស់យើងជាការស្រេច” អ្នកតំណាងឲ្យក្រុមហ៊ុន Audi បានបញ្ជាក់។





- Share This Post:






