បច្ចេកវិទ្យា
ឥឡូវសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ Windows អាចប្រើកម្មវិធី iTunes នៅលើ Microsoft Store បាននៅលើ Windows 10
BY Khmernote Media
April 30, 2018
ទីបំផុត ក្រុមហ៊ុន Apple បានសម្រេចដាក់ឲ្យប្រើប្រាស់នូវកម្មវិធី iTunes សម្រាប់ប្រព័ន្ធដំណើរការ Windows ហើយតាមរយៈ Microsoft Store បន្ទាប់ពីបានប្រកាសគម្រោងនេះតាំងពីខែមិនា ឆ្នាំមុនមកម្លេះ។ ដោយឡែក សម្រាប់អ្នកដែលកំពុងប្រើប្រាស់ Windows 10 គឺអាចទាញយកកម្មវិធីទាំងឡាយបានដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើប្រាស់លើកម្មវិធីថ្មីនេះ មិនមានអ្វីខុសពីកម្មវិធីស្ដង់ដាររបស់ Windows ដដែលឡើយ។ ដូចនេះ អតិថិជនទាំងអស់កុំចាំបាច់ឆ្ងល់ រឺព្រួយបារម្មណ៍ឡើយ។ ការធ្វើបែបនេះគឺល្អបំផុតសម្រាប់អ្នកប្រើប្រាស់ក្នុងការទទួលបានកម្មវិធីកាន់តែច្រើន និងល្អៗ។ មិនតែប៉ុណ្ណោះ ពាក្យដែលថាទៅមិនរួចក្នុងពេលនេះ គឺលែងមានប្រសិទ្ធភាពហើយ។
Fu
ប្រភព៖ gsmarena