ខ្មែរណូត

ស្វែងរក

  • PR

    ឆាប់ៗនេះ! ប្រជុំដោយកំពូលតារាសម្តែងជើងចាស់ជាច្រើនដួង ក្នុងខ្សែភាពយន្តភាគខ្មែរថ្មីរបស់ភីអិនអិន ក្នុងរឿង សង្គ្រាមមរតក

    BY Khmernote Media April 20, 2020
    ឆាប់ៗនេះ! ប្រជុំដោយកំពូលតារាសម្តែងជើងចាស់ជាច្រើនដួង ក្នុងខ្សែភាពយន្តភាគខ្មែរថ្មីរបស់ភីអិនអិន ក្នុងរឿង សង្គ្រាមមរតក

    ទស្សនិកជន ដែលនិយមតាមដានខ្សែភាពយន្តភាគខ្មែរ សម្រាប់កាដូចុងខែមេសានេះដែរ ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានត្រៀមទុករួចជាស្រេច ដើម្បីបន្តការបំពេរអារម្មណ៍ លោកអ្នកជាមួយសាច់រឿងខ្មែរថ្មីៗបន្តទៀត។ សម្រាប់ខ្សែភាពយន្តភាគខ្មែរ ដ៏ថ្មីសន្លាងនេះដែរ គឺត្រូវបានប្រមូលម្តុំ ប្រជុំទៅដោយតារាសម្តែងជើងចាស់ជាច្រើនដួង ដែលពោរពេញដោយបទពិសោធន៍ចាស់វស្សារ អមដោយដំណើរសាច់រឿងដ៏មានអត្ថន័យថែមទៀតផង នោះគឺរឿង សង្គ្រាមមរតក។

    ក្នុងនោះ រួមមានសិិល្បៈករជើងចាស់ ដូចជា លោក ទេព រិនដារ៉ូ សម្តែងជាតួ លោក ប្រាក់ ភីនលី ព្រីម មន្ថា, សម្តែងជាតួ មីង វណ្ណា, លោក ជា សំណាង សម្តែងជាតួ នាយដែន, អ្នកនាង កុលដាវី សម្តែងជា អ្នកស្រី ផលិកា( តួកូូនប្រសារស្រីចិត្តអាក្រក់),លោក អឹុង សុភក្រធារិទ្ធ សម្តែងជាតួ លោកប្រាក់ ភារុន និងមានការចូលរួមសម្តែងពីតារាៗសិល្បៈវ័យក្មេងនាស្រទាប់ពេលបច្ចុប្បន្នជាច្រើននាក់ទៀត។ ដោយសារតែមានការខិតតខំប្រឹងប្រែង ផលិតឱ្យបានននូវគុណភាពខ្ពស់ ទាំងការសម្តែងពីតួអង្គទាំងអស់ និងបញ្ចូលឱ្យសាច់រឿងទំាងមូលមានអត្ថរស ឆ្លុះបញ្ចាំងពីតថភាពសង្គមផងដែរ។ សម្រាប់ដំណើរសាច់រឿងមួយនេះ គឺបានលាតត្រដាងពីជីវិតគ្រួសារអភិជន មួយដែលនាំគ្នា ស្រែកឃ្លានទ្រព្យសម្បត្តិ ដណ្តើមអំណាចក្នុងមុខជំនួញ ដែលជាហេតុធ្វើឱ្យគ្រួសារគ្មានសុភមង្គល។ ថ្លែងពី គ្រួសាររបស់លោក ប្រាក់ ភីនលី ដែលមានកូនប្រុសពីរនាក់ ។

    កូនប្រុសច្បង មានប្រពន្ធ ឈ្មោះអ្នកស្រី ផលិកា ជាមនុស្សមានចិត្តលោភលន់ មានគំនិតចង់ដណ្តើមយកទ្រព្យរបស់ឪពុកក្មេក។ នាងបានរកវិធីសាស្ត្រគ្រប់យ៉ាង ដើម្បីឱ្យលោកភីនលី ស្លាប់ ហើយក្រោយមក ផែនការរបស់នាងបានសម្រេច ។ មុខជំនួញ ទាំងអស់ ធ្លាក់មកលើដៃនាង ប៉ុន្តែជាវេនកម្ម នៅជំនាន់ក្រោយៗទៀត កូនរបស់ភារិទ្ធ ដែលជាចៅរបស់លោក ភីនលី បានស្វែងរកការពិត ហើយអាថ៌កំបាំងត្រូវបានបែកធ្លាយ អ្នកណា ជាអ្នកសម្លាប់ លោក ភិនលីន ។ ចង់ដឹង ដំណើរើសាច់រឿងនេះ នឹងទៅជាយ៉ាងណា សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ នេះតទៅ ដែលមានផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
    សូមទស្សនាវីដេអូខាងក្រោម៖.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay