ក្មេងស្រីម្នាក់ពាក់កៅស៊ូកងលេងរហូតដល់ដំបៅសាច់ ហើយកប់កៅស៊ូចូលក្នុងសាច់តែម្តង
ចិន៖ វេជ្ជបណ្ឌិតមួយក្រុមបានធ្វើការវះកាត់យកកៅស៊ូកងចេញពីដៃក្មេងស្រីម្នាក់ប្រកបដោយជោគជ័យ ហើយហេតុការណ៍នេះបានក្លាយ ទៅជាករណីកម្របំផុតមួយក្នុងប្រវត្តិសាស្រ្ត។ ក្មេងស្រីជាជនរងគ្រោះមានឈ្មោះថា Le Le រស់នៅជាមួយជីដូនចាស់ម្នាក់ក្នុងខេត្ត Anhui ប្រទេសចិន ហើយឪពុកម្តាយរបស់នាងទៅធ្វើការនៅទីក្រុង យូរៗទើបត្រលប់មកស្រុកម្តង។
Le Le តែងយកកៅស៊ូកងមកពាក់លេងនៅលើដៃ ហើយនាងមិនបានដោះវាចេញនោះទេ។ យូរៗទៅដៃរបស់នាងក៏មានប្រតិកម្មជាមួយនឹងកៅស៊ូកងនោះ ហើយវាក៏បង្កទៅជាដំបៅ និងមានសាច់ហើមកប់កៅស៊ូនោះចូលទៅក្រោមស្បែកតែម្តង។ បើទោះជានាងមានបញ្ហានេះក្តី តែជីដូនចាស់របស់ក្មេងស្រីរង គ្រោះហាក់មិនដឹងពីបញ្ហានេះ និងមិនអាចរកដំណោះស្រាយបាននោះទេ។
យ៉ាងណាក្តី ពេលបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះបានមកយកនាងទៅមន្ទីរពេទ្យ និងធ្វើការវះកាត់យកកៅស៊ូនោះចេញមកវិញប្រកបដោយជោគជ័យ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz