អ្នកស្រាវជ្រាវទើបរកឃើញថាប៉ះជាមួយពន្លឺពណ៌ខៀវចេញពីទូរស័ព្ទទំនើប អាចបង្កជាជម្ងឺមហារីក
បរទេស ៖ ការប្រើប្រាស់ទូរស័ព្ទទំនើបៗមានអត្ថប្រយោជន៍ច្រើនដល់ជីវិតរស់នៅប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ន តែយ៉ាងណាវាក៏បង្កជាបញ្ហាច្រើនដល់សុខភាពដែរ។ តាមរយៈការស្រាវជ្រាវមួយដែលទើបតែចេញនាពេលថ្មីនេះ បានបង្ហាញថាការប៉ះជាមួយនឹងពន្លឺពណ៌ខៀវចេញពីទូរស័ព្ទទំនើបច្រើនពេលអាចបង្កក្លាយជាជំងឺមហារីក។ លោក Alejandro Sánchez de Miguel អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានបរិស្ថាននិងនិរន្តភាពនៃសាកលវិទ្យាល័យ Exeter បានប្រាប់ថាពន្លឺពណ៌ខៀវដែលចេញពីអេក្រងទូរស័ព្ទទំនើប ថេកប្លេក និង អំពូល LED សុទ្ធតែមានហានិភ័យខ្ពស់ចំពោះមនុស្ស។
ការទៅប៉ះនឹងពន្លឺនេះច្រើនពេកវាអាចអោយមនុស្សប្រឈមនឹងការកើតជម្ងឺមហារីកក្រពេញប្រូស្តាត និង មហារីកសុដន់។ លោកបានបញ្ជាក់បន្ថែមទៀតថាអត្រាអ្នកដែលអាចកើតមានជំងឺមហារីកសុដន់មានដល់១.៥ដង រឺឯ ប្រឈមនឹងជម្ងឺមហារីកក្រពេញប្រូស្តាតមានរហូត២.៨ដង។ ប្រភពបានអោយដឹងថាទីក្រុង Barcelona និង ទីក្រុង Madrid កំពុងប្រឈមខ្លាំងជាមួយជម្ងឺមហារីកក្រពេញប្រូស្តាត និង មហារីកសុដន់ ដោយសារតែពន្លឺពណ៌ខៀវចេញពីភ្លើងតាមដងផ្លូវ និងទូរស័ព្ទទំនើបអស់នេះ៕

អត្ថបទ ៖ Mali
ប្រភព ៖ worldofbuzz