ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មូលហេតុទូទៅបំផុតទាំង ៦ ដែលបណ្ដាលឲ្យអ្នកគ្មានផ្ទៃពោះ

    BY Khmernote Media April 30, 2018
    មូលហេតុទូទៅបំផុតទាំង ៦ ដែលបណ្ដាលឲ្យអ្នកគ្មានផ្ទៃពោះ

    មនស្សភាគច្រើនបានដឹងថា កត្តាចម្បងៗដែលកាត់បន្ថយឱកាសនៃការមានផ្ទៃពោះគឺ ការសម្រាលកូន ការបំបៅដោះកូន ការប្រើប្រាស់ថ្នាំពន្យារកំណើត ការជក់បារី។ ទោះជាយ៉ាងណាក៏ដោយ ជាញឹកញយទោះបីជាគ្មានវត្តមាននៃកត្តាទាំងនេះក៏ដោយ ក៏មិនប្រាកដថាអ្នកនឹងអាចមានផ្ទៃពោះដែរ។ ខាងក្រោមជាមូលហេតុទូទៅបំផុតមួយចំនួនទៀតដែលបណ្ដាលឲ្យអ្នកមិនអាចមានផ្ទៃពោះ ៖

    ៦. អ្នកទទួលទានជាតិខ្លាញ់មិនល្អ ( trans fats ) ច្រើនពេក ៖ ជាតិខ្លាញ់ trans fats ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងអាហារប្រភេទ ដុត បំពង និងចៀន ឬអាហារ Fast foods (ភីហ្សា បឺហ្គឺរ ដំឡូងបារាំងបំពង ជាដើម) អាចបណ្តាលអោយមានផលប៉ះពាល់អវិជ្ជមានដល់ការមានកូន (មានន័យថា ការបញ្ចេញពងអូវុលមិនអាចកើតមាន)។ ចូរព្យាយាមកំណត់កម្រិតនៃការទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ trans fats និងកាប្រូអ៊ីដ្រាត ឲ្យបានត្រឹមត្រូវ ក៏ព្រោះអាហារប្រភេទទាំងនេះអាចបណ្ដាលឲ្យហានិភ័យនៃជំងឺ ovulation (ជំងឺទាក់ទងនឹងវដ្តរដូវ ឬការបញ្ចេញអូវុល) កើនឡើងរហូតដល់ទៅ ៧៣ ភាគរយឯណោះ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសទទួលទានអាហារសម្រន់ដូចជា ចេក នំស្រួយធ្វើឡើងពីស្រូវសាឡី និងគ្រាប់ធញ្ញជាតិ ឬយ៉ាអួរជាមួយនឹងផ្លែបឺរីជំនួសវិញ នៅរាល់ពេលដែលអ្នកនឹកឃ្លានចង់ទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ trans fat ឬស្ករកាបូអ៊ីដ្រាត។

    ៥. អ្នកហាត់ប្រាណខ្លាំងក្លាពេក ៖ ជាការពិតណាស់ លំហាត់ប្រាណ គឺអាចជួយបង្កើនឱកាសនៃការមានផ្ទៃពោះ និងរក្សាសុខភាពរបស់អ្នកបាន ប៉ុន្តែលុះត្រាណាតែការហាត់ប្រាណនោះស្ថិតក្នុងកម្រិតត្រឹមត្រូវដែរ។ ការធ្វើលំហាត់ប្រាណច្រើន ឬហួសប្រមាណពេកមិនត្រឹមតែប៉ះពាល់ដល់តុល្យភាពនៃថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ផលអវិជ្ជមានចំពោះវដ្តនៃការបន្តពូជរបស់អ្នកទៀតផង។ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃរយៈពេលយូរ និងខ្លាំងក្លា អាចផ្ដល់ផលប៉ះពាល់ដល់សមត្ថភាពនៃការមានផ្ទៃពោះ។

    ៤. សន្ទស្សន៍ម៉ាសរាងកាយរបស់អ្នក គឺទាប ៖ សន្ទស្សន៍ម៉ាសរាងកាយ ឬ BMI គឺជាជាផលធៀបរវាងទំងន់នៃរាងកាយជាមួយនឹងកំពស់​។ ការដែលមាន BMI ទាបជាង BMI ធម្មតា អាចបណ្ដាលឲ្យអ្នកប្រឈមមុខនឹងការកើនឡើងនូវហានិភ័យនៃ ដំណើរការមិនប្រក្រតីរបស់អូវ៉ែ ភាពមិនអាចមានកូន រួមទាំងការសម្រាលមុនកំណត់ ឬមិនគ្រប់ខែផងដែរ។ ការទទួលទានមិនបានគ្រប់គ្រាន់ធ្វើឲ្យសន្ទស្សន៍ម៉ាសរាងកាយចុះទាប ហើយជះឥទ្ធិពលអវិជ្ជមានទៅលើវដ្តនៃរដូវ ក៏ដូចជាការមានផ្ទៃពោះ។ ដូច្នេះអ្នកគួរតែព្យាយាមធ្វើការតាមដាន ឬទទួលយកការពិនិត្យសុខភាព កាឡូរី និងទម្ងន់ ពីសំណាក់គ្រូពេទ្យជំនាញឲ្យបានជាប្រចាំ។

    ៣. ដៃគូរបស់អ្នកទទួលរងភាពតានតឹងក្នុងអារម្មណ៍ ៖ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញឲ្យដឹងថា ភាពតានតឹងមិនថាបណ្ដាលមកពីបញ្ហាអ្វីក៏ដោយ គឺអាចបណ្ដាលឲ្យមានផលប៉ះពាល់ខ្លាំងក្លាបំផុតចំពោះភាពអាចមានកូនបានរបស់បុរស។

    ២. អ្នកប្រើប្រាស់ទឹករំអិលខុស៖ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ ចូរធ្វើការជ្រើសរើសប្រភេទនៃទឹករំអិលឲ្យបានត្រឹមត្រូវ។ ទឹករំអិលដែលមានកម្រិត pH ពី ៧.២ ដល់ ៨ គឺសមស្រប ហើយប្រសើរបំផុត។ ប្រេងសម្រាប់ទារក (Baby oil) ឬផលិតផលដទៃទៀតដែលផ្សំឡើងពី ម៉ាញ៉េស្យូម ជាតិដែក និងកាល់ស្យូម ស្របតាម ឬមានលក្ខណៈដូចសារធាតុរាវធម្មជាតិរបស់រាងកាយ ក៏មានប្រសិទ្ធិភាពខ្ពស់អាចយកមកប្រើជាទឹករំអិលបង្កើនសមត្ថភាពនៃការបង្កកំណើត ឬមានកូនបានរបស់បុរសផងដែរ។

    ១. អ្នកគណនាថ្ងៃនៃវដ្តរដូវមិនបានត្រឹមត្រូវ ៖ ការទស្សន៍ទាយគណនាឲ្យបានច្បាស់លាស់នូវថ្ងៃដែលអាចមានផ្ទៃពោះបាន គឺពិតជាពិបាកណាស់ ជាពិសេសប្រសិនបើរដូវរបស់អ្នកមកមិនទៀង។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាសម័យបច្ចុប្បន្នអាចជួយអ្នកបាន។ សាកល្បងទាញយកកម្មវិធីតាមដានពេលវេលានៃវដ្តរដូវឈ្មោះថា Flo Period Tracker ដើម្បីព្យាករណ៍ត្រឹមត្រូ​​​វ ហើយជាក់លាក់រកថ្ងៃណាដែលផ្ដល់ឱកាសមានផ្ទៃពោះខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញក៏ជាវិធីសាស្ត្រល្អបំផុតមួយផងដែរ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay