វិធីថែរក្សាសម្ផស្សងាយៗ ដែលជួយឲ្យស្បែកមុខតឹងណែនបានល្អ
នារីគ្រប់រូបតែងតែជួបការព្រួយបារម្ភនៅពេលដែលខ្លួនមានអាយុចាប់ពី ៤០ឡើងទៅដោយខ្លាចថាខ្លួននឹងមានស្បែកជ្រីវជ្រួញ, មិនមានសំណើម និងឃើញចាស់ជាងវ័យ។ ពេលនេះនារីៗអស់បារម្ភទៀតហើយជាមួយនឹងវិធីថែរក្សាសម្រស់ងាយៗទាំងនេះដែលធ្វើឲ្យអ្នកទទួលបានលិទ្ធផលយ៉ាងឆាប់រហ័ស៖
១. ប្រេងផ្កា៖ ស៉េរូមផ្កាអាចជួយថែរក្សាសក់របស់សុភាពនារីបានយ៉ាងល្អព្រោះវាមានសារធាតុចិញ្ចើមដែលជួយឲ្យសក់ទន់រលូងមានសំណើម ជាពិសេសអាចឲ្យសក់ឆាប់វែងនិងលូតលាស់បានយ៉ាងល្អ។

២. ទឹកអង្ករ៖ អាចជួយឲ្យស្បែកមុខមានសំណើម និងជួយឲ្យស្បែកតឹងណែនមិនមានភាពជ្រីវជ្រួញ។ លើសពីនេះគេអាចយកអង្ករនោះមកបិទនៅលើមុខដោយទុកមួយសន្ទុះបន្ទាប់មកលាងទឹកចេញ ដើម្បីទទួលបានស្បែកមុខស្អាត។

៣. តែបៃតង៖ ជួយបង្កាភាពចាស់នៃស្បែក ហើយក៏អាចរំលាយសារជាតិពុលនៅក្នុងរាងកាយបានយ៉ាងល្អទៀតផង ដែលជួយឲ្យអ្នកទទួលបានសុខភាពល្អនិងមានសាច់ចាំស្អាត។

៤. សណ្ដែកខៀវ៖ ជួយឲ្យស្បែកមុខនៅក្មេងស្អាត ដោយគ្រាន់តែយកសណ្ដែកខៀវលាយជាមួយនឹងទឹកក្ដៅអ៊ុនៗ បន្ទាប់មកលាយជាមួយនឹងទឹកដោះគោជូរ នៅពេលដែលលាយរួចហើយអ្នកគ្រាន់តែយកមកបិទនៅលើផ្ទៃមុខទុកចោលប្រហែលប្រមាណ១៥ ទៅ២០នាទី រួចលាងទឹកចេញជាការស្រេច។

៥. ប្រេងជីអង្កាម៖ ដែលជួយឲ្យស្បែកមុខរបស់អ្នកភ្លឺថ្លា និងទទួលបានអារម្មណ៍ស្រស់ល្អ។ ដោយអ្នកគ្រាន់តែយកវាមកលាបនៅលើផ្ទៃមុខស្រាលទុកប្រមាណពី១០ ទៅ១៥នាទី នោះអ្នកនឹងទទួលបានលិទ្ធផលសឹងមិនគួរឲ្យជឿ៕

អត្ថបទ៖ Sai
ប្រភព៖mthai