ខ្មែរណូត
ខ្មែរណូត
ព័ត៌មានជាតិអន្តរជាតិសង្គមសិល្បៈកីឡាបច្ចេកវិទ្យាPR
ព័ត៌មានជាតិអន្តរជាតិសង្គមសិល្បៈកីឡាបច្ចេកវិទ្យាPR

ស្វែងរក

  • សុខភាព

    ចេញរោគសញ្ញាទាំងនេះ បង្ហាញថាតម្រងនោមមានបញ្ហាហើយ

    BY Khmernote Media May 8, 2020
    ចេញរោគសញ្ញាទាំងនេះ បង្ហាញថាតម្រងនោមមានបញ្ហាហើយ

    តម្រង​នោម​យើង​ខូច ឬ​ដំណើរ​ការច្រោះជាតិពុល​មិន​ល្អ​ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន។ តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​នៅ​ពេល​បាត់​បង់​សមត្ថភាព​ច្រោះ​ជាតិ​ពុល​ចេញពី​ឈាម​ហើយ​យើង​អាច​សង្កេត​ដឹង​ថា តម្រង​នោម​មាន​បញ្ហា​​ពេល​ដែល​វា​ចេញ​រោគ​សញ្ញា​មួយចំនួន​ខាង​ក្រោម។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា អ្នក​ដែល​មាន​ជំងឺ​ខ្សោយ​តម្រង​នោម អាច​ចេញ​រោគ​សញ្ញា​តិចតួច​ ហើយ​ជួន​កាល វា​អាច​គ្មាន​រោគ​សញ្ញា​ចេញ​ឲ្យ​ដឹង​មុន​ទេ។ នៅ​ពេល​ដែល​តម្រង​នោម​មាន​បញ្ហា​ រោគ​សញ្ញា​ទូទៅ​ដែល​ចេញ​ឲ្យ​ដឹង​មាន​ដូច​ជា៖

    – ទឹកនោម​ថយចុះ
    – ចាល់ជាតិទឹកក្នុងខ្លួន
    – ហើមអវៈយវៈ
    – ហត់ អស់កម្លាំង ខ្សោយ
    – វង្វេងវង្វាន់
    – ក្អួតចង្អោរ
    – ចង្វាក់បេះដូងដើរមិនទៀងទាត់
    – អាចកើនឡើងសម្ពាធឈាម ឬចុះ។

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​សន្លប់ ឬ​គ្រោះ​ថ្នាក់​ដល់​ស្លាប់ ដោយសារមានជាតិពុលក្នុងខ្លួនច្រើន។ ដូច​នេះ បើ​សង្ស័យ​ថា កើត​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​ទៅ​ពិនិត្យ ពិគ្រោះ ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​វិធី​​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលាដើម្បីកុំឲ្យតម្រងនោមខូច។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:

    អត្ថបទទាក់ទង

    រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C
    សុខភាព

    រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C

    December 4, 2021
    តើការទទួលទានកាហ្វេច្រើន នឹងអោយវិវត្តន៏ជាជំងឺទឹកនោមផ្អែមប្រភេទទី២ទេ? (ពន្យល់ដោយលោកវេជ្ជបណ្ឌិត អុឹង បញ្ញារិទ្ធ)
    សុខភាព

    តើការទទួលទានកាហ្វេច្រើន នឹងអោយវិវត្តន៏ជាជំងឺទឹកនោមផ្អែមប្រភេទទី២ទេ? (ពន្យល់ដោយលោកវេជ្ជបណ្ឌិត អុឹង បញ្ញារិទ្ធ)

    October 10, 2021
    ស្រីៗមានផ្ទៃពោះ ចង់ញ៉ាំទុរេន ត្រូវដឹងរឿងទាំងនេះសិន!
    សុខភាព

    ស្រីៗមានផ្ទៃពោះ ចង់ញ៉ាំទុរេន ត្រូវដឹងរឿងទាំងនេះសិន!

    January 25, 2021
    ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ?
    សុខភាព

    ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ?

    January 16, 2021
    ឃើញកន្លែងធ្វើ ចង់ឆ្អែតបាយ! រកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល
    សុខភាព

    ឃើញកន្លែងធ្វើ ចង់ឆ្អែតបាយ! រកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

    January 15, 2021
  • ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង 6
    ខ្មែរណូត

    © រក្សាសិទ្ធគ្រប់យ៉ាង ដោយ KHMERNOTE MEDIA 2020

    Khmernote.ads@gmail.com

    MPO4D jitutoto mpo4d Mpoplay