កូរ៉េខាងជើងនឹងប្តូរម៉ោងឲ្យដើរដូចគ្នាជាមួយនឹងម៉ោងនៅក្នុងកូរ៉េខាងត្បូង
ក្រោយពីជំនួបជាប្រវត្តិសាស្ត្ររបស់មេដឹកនាំកូរ៉េទាំង២ បានបញ្ចប់ទៅកិច្ចព្រមព្រៀង និងការកែសម្រួលក្នុងន័យវិជ្ជមាន ជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដែរ។ តួរយ៉ាងប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងប្តូរម៉ោងឲ្យត្រូវគ្នាជាមួយនឹងម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។
កន្លងមកម៉ោងនៅក្នុងប្រទេសកូរ៉េខាងជើង គឺដើរយឺតជាងម៉ោងនៅកូរ៉េខាងត្បូងកន្លះម៉ោង។ សូមរំលឹកឡើងវិញថា កាលពីឆ្នាំ ២០១៥ ទីក្រុងព្យុងយ៉ាងបានសម្រេច បន្ថយម៉ោងឲ្យដើរយឺតកន្លះម៉ោង ដើម្បីប្រារព្ធខួបគម្រប់ ៧០ ឆ្នាំ នៃការរំដោះឧបទ្វីបកូរ៉េចេញពីការត្រួតត្រារបស់ប្រទេសជប៉ុនក្រោយសម័យសង្រ្គាមលោកលើកទី២ ខណៈដែលកូរ៉េខាងត្បូងក៏មានម៉ោងដូចនេះគ្នាជាមួយនឹងប្រទេសជប៉ុនដែរ។ យ៉ាងណាក្តី ចាប់ពីថ្ងៃទី ៥ ខែ ឧសភា ខាងមុខនេះ កូរ៉េទាំងពីរ នឹងមានម៉ោងដូចគ្នាវិញហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark