សុខភាព

ក្រៅពីមានជំងឺកូវីដ-១៩ អ្នកជំងឺនៅបន្ទាយមានជ័យ និងកំពង់ឆ្នាំង មានជំងឺ៣មុខនេះប្រចាំកាយទៀត

BY
Khmernote Media
May 11, 2020

អ្នក​ជំងឺ COVID-19 នៅ​មិន​ជា​សះស្បើយ​២នាក់​ ម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​នៅ​កំពង់​ឆ្នាំង ហើយ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ហើយ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នក​ជំងឺ​ទាំង​២​នាក់​នោះ តម្រូវ​ឲ្យ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ទៀត បន្ថែម​ពី​លើ COVID-19។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ​ថា ស្ត្រី​អ្នក​ជំងឺ COVID-19 នៅ​ខេត្ត​បន្ទាយមាន​ជ័យ ក្រោយ​ពី​បញ្ជូន​មក​ព្យាបាល​នៅភ្នំពេញ នឹង​តម្រូវ​ឲ្យ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ត​ព្យាបាល​បន្ថែម​មួយ​មុខ​ទៀត ដើម្បី​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល។

ចំណែក​ឯ​បុរស​ឆ្លង COVID-19 នៅ​កំពង់ឆ្នាំង​វិញ ដោយសារ​លោក​មាន​ជំងឺ​ទឹកនោមផ្អែម និង​លើស​ឈាម​ប្រចាំកាយ ក៏​មាន​គ្រូពេទ្យ​ឯកទេស​ជំងឺទាំង២​ព្យាបាល​បន្ថែម​ពី​ជំងឺ COVID-19 ដែរ។

ស្រ្តី​នៅ​ខេត្ត​បន្ទាយ​មានជ័យ អាយុ ៣៦ឆ្នាំ ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 កាលពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០២០ ឯបុរសនៅកំពង់ឆ្នាំងមានវ័យ ៧៥ឆ្នាំ បាន​ឆ្លង​វីរុស COVID-19 បន្ទាប់​ពី​ត្រលប់​មក​ពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៧ មីនា ឆ្នាំ​២០២០ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: