អន្តរជាតិ
ក្មេងប្រុសចម្លែកកើតមកមានដុះរោមមើលទៅស្រដៀងនឹងកន្ទុយសត្វ ត្រូវអ្នកភូមិគិតថាជា…
BY Khmernote Media
May 1, 2018
បរទេស ៖ មានរឿងចម្លែកជាច្រើនដែលយើងឃើញហើយសឹងតែមិនជឿ តែយ៉ាងងណាវានៅតែជារឿងពិតដែលបានកើតឡើងរួចមកហើយ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវមិនគួរអោយជឿមួយ ដែលក្មេងប្រុសម្នាក់មានដុះរោមយ៉ាងវែងនៅខាងក្រោយខ្នងមើលទៅដូចជាកន្ទុយសត្វកណ្តុរ។ ក្មេងប្រុសចម្លែកនេះមានវ័យ១៣ឆ្នាំ គេត្រូវបានអ្នកភូមិជឿថាជាព្រះចាប់កំណើត ហេតុនេះហើយអ្នកភូមិគ្រប់គ្នាសុទ្ធតែស្គាល់គេ។

បើទោះបីជាមានដុះរោមចម្លែកដែលមានសណ្ឋានដូចកន្ទុយសត្វបែបនេះក៏ដោយ ក៏ក្មេងប្រុសម្នាក់នេះមានសុខភាព និងរស់នៅធម្មតាដូចក្មេងៗដទៃទៀត។ តាមប្រភពបានអោយដឹងថាក្មេងប្រុសម្នាក់នេះមានភាពអៀនខ្មាសយ៉ាងខ្លាំងជាមួយនឹងរោមដែលដុះចេញមកចម្លែកៗបែបនេះ គេតែងតែសពាក់អាវជិតៗដើម្បីបិទបាំង៕



អត្ថបទ ៖ Mali
ប្រភព ៖ sanook