ត្រឹមពណ៌សម្លៀកបំពាក់ក៏អាចបង្ហាញពីអារម្មណ៍របស់អ្នកបានដែរ
គេតែងតែលើកឡើងថាអ្នកដែលមានស្នេហាតែងតែធ្វើការបង្ហាញ រឺក៏ស្លៀកពាក់ជាមួយនឹងពណ៌ក្រហម ប៉ុន្ដែអ្នកយល់ខុសហើយមិនមែនមានតែពណ៌ក្រហមមួយទេដែលបង្ហាញពីអារម្មណ៍ស្នេហាក៏ដូចជាភាពទាក់ទាញនោះទេ។ នៅមានពណ៌ជាច្រើនទៀតដែលអាចជួយឲ្យអ្នកទទួលបាននូវភាពទាក់ទាញក្នុងរឿងស្នេហាបាន៖
១. ការស្រាវជ្រាវ៖ មានអ្នកជំនាញបានលើកឡើងថានៅពេលដែលបុរសម្នាក់ស្លៀកពាក់អាវពណ៌ក្រហមបានន័យថាគាត់កំពុងតែមានចំណង់នៃផ្លូវភេទ ហើយក៏អាចមានភាពទាក់ទាញជាខ្លាំងស្របពេលជាមួយគ្នានេះផងដែរ។

២. ខោអាវពណ៌ខ្មៅ៖ អ្នកដែលចូលចិត្តនិយមជាមួយនឹងពណ៌ខ្មៅអាចនិយាយបានថាពួកគេគឺជាមនុស្សដ៏ទាន់សម័យមួយរូប។ លើសពីនេះបើទោះបីជាពណ៌ក្រហមជាពណ៌ដែលពោរពេញដោយក្ដីស្រលាញ៉យ៉ាងណាក្ដី ប៉ុន្ដែអ្នកស្រាវជ្រាវក៏នៅតែណែនាំឲ្យអ្នកគួរតែស្លៀកពាក់ជាមួយនឹងពណ៌ខ្មៅព្រោះវាបានបង្ហាញពីភាពទាន់សម័យ និងអាចជួយទាក់ទាញដៃគូអ្នកបានយ៉ាងខ្លាំង។

៣. ពណ៌ខ្មៅ និងពណ៌ក្រហម៖ ពណ៌ទាំងពីរត្រូវបានគេលើកឡើងថាជាពណ៌ដែលទទួលបាននូវភាពទាក់ទាញដូចគ្នា គ្រាប់តែពណ៌ទាំងពីរនេះមានភាពទាក់ទាញបែបផ្សេងពីគ្នាប៉ុណ្ណោះ។

៤. សម្រាប់អ្នកនៅលីវ៖ តាមការស្រាវជ្រាវបានឲ្យដឹងថានារីដែលនៅលីវពណ៌ដែលពួកគេចូលចិត្តពាក់គឺពណ៌ខ្មៅ រឺក៏ពណ៌ក្រម៉ៅ ដែលធ្វើឲ្យពួកគេទទួលបាននូវភាពទាក់ទាញ ពិសេសកាន់តែធ្វើឲ្យពួកគេមានទំនុកចិត្តលើខ្លួនគេកាន់តែខ្លាំង។
៥. តើពណ៌ខ្មៅសាកសមនឹងបុរស រឺស្រ្ដី៖ ពណ៌ខ្មៅគឺសាកសមជាមួយនឹងបុរសបំផុត ប៉ុន្ដែនារីក៏អាចពាក់បានដែរដោយពួកគេអាចទទួលបាននូវការចាប់អារម្មណ៍ ក៏ដូចជាបង្ហាញពីភាពទាក់ទាញក្នុងរឿងស្នេហាតាមបែបផ្សេងគ្នា៕
អត្ថបទ៖ Sai
ប្រភព៖timesofindia