មូលហេតុទាំង ៧ដែលសុភាពនារីគ្រប់រូបគួរតែធ្វើការម៉ាស្សាដើមទ្រូងរបស់អ្នក
អ្នកជំនាញបានធ្វើការណែនាំឲ្យសុភាពនារីគ្រប់រូបធ្វើការម៉ាស្សាដើមទ្រូងរបស់ខ្លួនដើម្បីកាត់បន្ថយនូវការកើតជំងឺមហារីក មិនតែប៉ុណ្ណោះការធ្វើការម៉ាស្សានេះផងដែរក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់នារី។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលនារីគួរតែយល់ដឹង៖
១. អ្នកស្រាវជ្រាវ៖ អ្នកជំនាញបាននិយាយថាបាតដៃរបស់យើងគឺមានកម្ដៅល្មមដែលយកមកម៉ាស្សានៅជុំវិញដើមទ្រូងជួយឲ្យចរន្ដឈាមដើរស្រួល និងជួយកាត់បន្ថយភាពឈឺចាប់នៃដើមទ្រូងបាន។ ដោយអ្នកត្រូវធ្វើការម៉ាស្សាឲ្យបានទៀងទាត់ ហើយម៉ាស្សាពីខាងលើ ចុះក្រោមឲ្យបាន ៣៦ដងដដែលទាំងសងខាង។

២. អាចជួយពង្រីកដើមទ្រូងរបស់អ្នក៖ ដោយការដែលអ្នកធ្វើការម៉ាស្សាជាប្រចាំអាចជួយបង្កើនចរន្តឈាមក្នុងជាលិការខ្លាញ់នៅក្នុងរាងកាយ ហើយអ្នកក៏អាចប្រើប្រេងដូងមកម៉ាស្សាដើម្បធ្វើឲ្យអ្នកទទួលបានលិទ្ធផលល្អ។

៣. ជួយបង្ការជំងឺមហារីក៖ ជំងឺមហារីកគឺជាជំងឺមួយដែលមានដុះដុំពកនៅក្នុងដើមទ្រូង បើសិនជាអ្នកនៅក្នុងដំណាក់កាលដំបូងអ្នកអាចធ្វើការម៉ាស្សាដើម្បីឲ្យដុំសាច់នោះវិលទៅសភាពដើមវិញ ដែលជួយឲ្យអ្នកបន្ថយហានិភ័យនៃជំងឺមហារីកដ៏សាហាវមួយនេះ។

៤. ជួយបង្កើនចំណង់ខាងផ្លូវភេទ

៥. ជួយឲ្យអ្នកទទួលបានភាពតឹងណែន៖ បើសិនជាអ្នកធ្វើការម៉ាស្សាជាប្រចាំអាចធ្វើឲ្យដើមទ្រូងរបស់អ្នកមានសភាពតឹងណែនល្អ និងបង្ការមិនឲ្យមានភាពជ្រីវជ្រួញទៅតាមវ័យ។

៦. ជួយកាត់បន្ថយនូវភាពតានតឹង៖ នៅពេលដែលអ្នកធ្វើបែបនេះក៏បានជួយឲ្យអារម្មណ៍អ្នកមានភាពស្រស់ស្រាយផងដែរ ព្រោះថាវាជួយមិនឲ្យអ្នកមានភាពតានតឹងក៏ដូចជាមានភាពធុញថប់ដង្ហើម។

៧. ប្រឆាំងនឹងភាពចាស់៖ នៅពេលដែលអ្នកមានអារម្មណ៍សប្បាយរីករាយ នោះការបញ្ចេញអរម៉ូន, អុកស៊ីតូស៊ីន និងអរម៉ូនអ៊ីទ្រូសែនវាអាចនាំអោយមានឥទ្ធិពលប្រឆាំងនឹងភាពចាស់បាន។ ដែលអ័រម៉ូនទាំងបីនេះមានឥទ្ធិពលនៅក្នុងប្រឆាំងភាពចាស់របស់នារីដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាក្មេងជាងវ័យ៕

អត្ថបទ៖ Sai
ប្រភព៖timesofindia