ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងតម្លើងថ្លៃលើការជិះតាក់ស៊ី ដើម្បីជួយអ្នករត់តាក់ស៊ីឲ្យមានចំណូលល្អប្រសើរជាងមុន

    BY Khmernote Media May 2, 2018
    ថៃគ្រោងតម្លើងថ្លៃលើការជិះតាក់ស៊ី ដើម្បីជួយអ្នករត់តាក់ស៊ីឲ្យមានចំណូលល្អប្រសើរជាងមុន

    វិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ថៃបានដាក់ការស្នើរសុំតម្លើងថ្លៃលើការជិះតាក់ស៊ីចំនួន៥បាត (០,១៦ ដុល្លារ) និងគិតថ្លៃលើរយៈពេលនៃការធ្វើដំណើរបន្ថែមខ្លះទៀត ដើម្បីធានាឲ្យឧស្សាហ៍កម្មមួយនេះអាចបន្តដំណើរការទៅមុខទៀត និងធានាឲ្យអ្នករត់តាក់ស៊ីទាំងអស់អាចមានចំណូលសមរម្យមួយ។

    សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះការជិះតាក់ស៊ីក្នុងប្រទេសថៃគឺគិតដោយផ្អែកតែលើប្រវែងផ្លូវក្នុងការធ្វើដំណើរតែប៉ុណ្ណោះ ដែលក្នុងនោះពេលអ្នកជិះត្រឹម២គីឡូម៉ែត្រ ឬតិចជាងនេះ អ្នកត្រូវបង់ប្រាក់ ៣៥ បាត (១,១១ ដុល្លារ) ហើយបើជិះលើសពី២គីឡូម៉ែត្រឡើងទៅ គេគិតថ្លៃតាមប្រវែងគីឡូម៉ែត្របន្ថែមទៀត។ គោលការណ៍គិតថ្លៃខាងលើនេះត្រូវបានគេអនុវត្តទូទាំងប្រទេសជាង ២០ ឆ្នាំមកហើយ តែយ៉ាងណាក្តីមកទល់នឹងពេលនេះចំណូលសម្រាប់អ្នករត់តាក់ស៊ីម្នាក់ៗហាក់ស្ថិតនៅក្នុងកម្រិតមួយមិនល្អ ទាល់តែសោះ។

    តាមរយៈវិទ្យាស្ថានខាងលើបានរកឃើញថា ជាមធ្យមអ្នករស់តាក់ស៊ីម្នាក់អាចរកប្រាក់ចំណូលបានចន្លោះពី ៣០០ បាត (៩,៥ ដុល្លារ) ទៅ ៤០០ បាត (១២,៦០ ដុល្លារ) ក្នុងមួយថ្ងៃ ដែលអត្រាប្រាក់ចំណូលនេះគឺមិនគ្រប់គ្រាន់សម្រាប់ឲ្យគេទៅយកកែលម្អសេវាកម្ម ឬធ្វើឲ្យឧស្សាហ៍កម្មនេះមួយនេះរីកចម្រើន ឬល្អប្រសើរជាងមុនឡើយ ខណៈដែលអតិថិជនភាគច្រើនស្នើឲ្យមានការអភិវឌ្ឍន៍សេវាកម្មតាក់ស៊ីនេះឲ្យល្អជាងមុន។

    ដើម្បីឆ្លើយតបតាមការស្នើសុំរបស់អតិថិជន និងដើម្បីធានាឲ្យមានការដើរទៅមុខជាបន្តទៀតក្នុងឧស្សាហកម្មតាក់ស៊ី ទើបវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ថៃបានដាក់ការស្នើសុំខាងលើទៅកាន់នាយកដ្ឋានដឹកជញ្ជូនជាផ្លូវការរួចរាល់ហើយ តែយ៉ាងណាក្តីគេនៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាមកវិញនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay