ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រោគសញ្ញាទាំង ៧ដែលនឹងកើតឡើង នៅពេលរាងកាយរបស់អ្នកពោរពេញទៅដោយពពួកសត្វប៉ារ៉ាស៊ីត

    BY Khmernote Media May 1, 2018
    រោគសញ្ញាទាំង ៧ដែលនឹងកើតឡើង នៅពេលរាងកាយរបស់អ្នកពោរពេញទៅដោយពពួកសត្វប៉ារ៉ាស៊ីត

    អ្នកទាំងអស់គ្នាប្រាកដជាគិតថាពពួកសត្វល្អិតនៅក្នុងរាងកាយគឺជារឿងធម្មតាមិនមានអ្វីត្រូវខ្វល់ ប៉ុន្ដែអ្នកយល់ខុសហើយសត្វល្អិតប៉ារ៉ាស៊ីតអ្នកមិនអាចមើលឃើញដោយភ្នែកទទេបានទេហេតុនេះអ្នកមិនដឹងឡើយថាសត្វទាំងនេះវាមានគ្រោះថ្នាក់កម្រិតណាខ្លះនោះ។ សត្វល្អិតនៅក្នុងខ្លួនគឺមានគ្រោះថ្នាក់ជាខ្លាំងដល់រាងកាយម៉្យាងទៀតរោគសញ្ញានៃជំងឺប៉ារ៉ាស៊ីតនៅដំណាក់កាលដំបូងយើងមិនអាចដឹងប្រសិទ្ធភាពភ្លាមៗបានទេ ព្រោះជំងឺនេះមានសភាពជំងឺដូចទៅនឹងជំងឺដទៃទៀតដែរ ហើយវាបំផ្លាញរាងកាយយើងបន្តិចម្តងៗ និងបូមឈាមពីពោះវៀននៅក្នុងរាងកាយរបស់យើង។

    • រោគសញ្ញាដែលគួរឲ្យកត់សម្គាល់៖

    ១. ឈឺពោះជាប្រចាំ និងរាគដោយមិនដឹងមូលហេតុ

    ២. ចេះតែអស់កម្លាំង និងងងុយដេករហូត

    ៣. ពិបាករំលាយអាហារ, ចង្អោរ, អាការៈហើមពោះ

    ៤. ញ៉ាំច្រើនប៉ុន្ដែបែរជាមិនមានកម្លាំងនៅក្នុងខ្លួន ព្រោះថាសត្វប៉ារ៉ាស៊ីតស៊ីអស់(អាស្រ័យទៅលើប្រព័ន្ធរំលាយ)

    ៥. រាងកាយចាប់ផ្ដើមទន់ខ្សោយ

    ៦. គ្មានអារម្មណ៍ ក៏ដូចជាកម្លាំងចង់ធ្វើអ្វី

    ៧. មានការរមាស់នៅរន្ធគូទ ដោយសារតែសត្វប៉ារ៉ាស៊ីត

    • វិធីដើម្បីបង្ការមិនឲ្យកើតជំងឺមានសត្វល្អិតនេះ

    ១.​ អ្នកត្រូវបន្ទោរបង់នៅក្នុងបន្ទប់ទឹកជានិច្ច

    ២. បរិភោគអាហារណាដែលឆ្អិន និងថ្មីស្រស់ ជៀសវាងអាហារឆៅនិងសាច់ដែលមិនឆ្អិនល្អ

    ៣. បរិភោគតែទឹកស្អាត (ទឹកដាំពុះ)

    ៤. អ្នកត្រូវតែពាក់ស្បែកជើងឲ្យបានជាប់ កុំដើរដោយជើងទទេ

    ៥. លាងដៃឲ្យបានស្អាតមុនពេលបរិភោគចំណីអាហារ

    ៦. លាងសំអាតបន្លែឲ្យបានស្អាត មុននឹងយកទៅចម្អិន

    ៧. នៅពេលដែលអ្នកសង្ស័យថាកើតមានសត្វប៉ារ៉ាស៊ីតនៅក្នុងខ្លួន អ្នកគួរតែទៅពិគ្រោះជាមួយនឹងវិជ្ជៈបណ្ឌិត ជៀសវាងទិញថ្នាំដោយចិត្តឯងព្រោះថាសត្វល្អិតនីមួយៗមានរោគសញ្ញាផ្សេងៗពីគ្នា៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay