បច្ចេកវិទ្យា

ទីបំផុត ស្មាតហ្វូនស៊េរីថ្មីសាកថ្មម្តងលេងបាន3ថ្ងៃ Huawei Y6p នឹងបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធី ប្រគំតន្ត្រីហង្សមាស HDTV និង ហ្វេសប៊ុកផេក Huawei Mobile នៅថ្ងៃសៅរ៍ ទី16 ឆ្នាំ2020 ខាងមុខនេះ

BY
Khmernote Media
May 13, 2020

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សហួវៃ ត្រៀមបង្ហាញនូវវត្តមាន ស្មាតហ្វូនស៊េរីថ្មីសាកថ្មម្តងលេងបាន3ថ្ងៃ Huawei Y6p ជាផ្លូវការ ក្នុងកម្មវិធី ប្រគំតន្ត្រី Huawei Y7 Concert ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេក Huawei Mobile ចាប់ពីម៉ោង 6 ដល់ 8យប់ ថ្ងៃសៅរ៍ ទី16 ឆ្នាំ2020 ខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ$139 កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ (ស្ទាវ9) ថតរូបប្លង់ទូលាយច្បាស់ស្អាត និង តម្លៃល្អស៊ីដាច់គេ រហូតទទួលបានការកម្ម៉ង់ទិញភ្លូកទឹកភ្លូកដី។

លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ទើបក្រុមហ៊ុនហួវៃយើងខ្ញុំ គ្រោងនឹងបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Y6p ដែលបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ជាពិសេសគឺសាកម្តងលេងបាន3ថ្ងៃ នៅក្នុងកម្មវិធីប្រគំតន្ត្រីខ្នាតយក្ស ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេក Huawei Mobile ចាប់ពីម៉ោង 6 ដល់ 8យប់ ថ្ងៃសៅរ៍ ទី16 ឆ្នាំ2020 ខាងមុខនេះ។ រាល់ការជាវ Huawei Y6p នឹងទទួលបាន ទទួលកាដូបន្ថែម កាបូបស្ពាយហួវៃចំនួន1 ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីធឺណែតធំហ្មង៎12 សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃទី 15 ឧសភា ដល់ 15 មិថុនា 2020) និងមានឱកាសឈ្នះរង្វាន់រថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ។

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។ Huawei Y6p មានថាមពលថ្មធំមហិមាទំហំ 5000mAh កំដរអ្នកលេង ហ្វេសប៊ុក IG TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម ហើយជាពិសេសបំពាក់នូវមុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ រូបភាពឯសារ ក្នុងពេលតែមួយ។

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ 13MP សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី2 ទំហំ 5MP សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ 2MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។

Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600×720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។
សរុបមកប្រសិនបើចង់ឡើងស៊េរីទូរស័ព្ទថ្មីគុណភាពល្អ ថ្មកាន់បានយូរ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យ និងមានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ និងទទួលបានកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់ អាចពិចារណា Huawei Y6p សាកម្តងលេងបាន3ថ្ងៃ តម្លៃត្រឹមតែ $139 សូមប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/

Share This Post: