បច្ចេកវិទ្យា

ខ្លាំងមែន ! realme ឈរលើដំណែងលេខ5 នៅអាស៊ីអាគ្នេយ៍ ហើយគ្រោងលោតទៅតំណែងលេខ4 នៅត្រីមាសទី2នេះ ដោយការលក់កើនឡើង 290% ធៀបនឹងឆ្នាំមុន

BY
Khmernote Media
May 15, 2020

ដូចតាមដែលយើងដឹងមកថាrealmeមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសឥណ្ឌាដែលចំណែកក្នុងទីផ្សារមានការកើនឡើងខ្លាំងរហូតមកហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺដោយយោងតាមទិន្នន័យសរុបចំនួនលក់នៃស្មាតហ្វូននៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០នេះដែលប្រកាសដោយមន្ទីរស្រាវជ្រាវCanalysបានអោយដឹងថាមិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌានោះទេ ប្រទេសទាំងអស់ដែលនៅអាស៊ីអាគ្នេយ៏ គឺrealme កំពុងតែមានការផ្លាស់ប្តូរគំរូនៃឧស្សាហកម្មស្មាតហ្វូនក្នុងល្បឿនមួយដែលឆាប់រហ័សបំផុត។

realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី៥នៅក្នុងតំបន់អាសីុអាគ្នេយ៍ដោយប្រៀបធៀបនឹងកាលពីឆ្នាំមុនបានមានការកើនឡើង290%

ដោយសារនៅក្នុងឆ្នាំ២០២០នេះជម្ងឺCOVID-19បានមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោកធ្វើឱ្យចំនួនលក់នៃស្មាតហ្វូននៅទូទាំងពិភពលោកបានមានការធ្លាក់ចុះយ៉ាងខ្លាំងយោងតាមទិន្នន័យបានបង្ហាញថាទីផ្សារស្មាតហ្វូនទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយឆ្នាំ២០២០នេះបានមានការធ្លាក់ចុះលឿនខ្លាំងជាង សព្វដងតែផ្ទុយទៅវិញrealmeបែរជាក្លាយជាម៉ាកទូរស័ព្ទដែលមានការរីកចម្រើននៅក្នុងត្រីមាសនេះទៅវិញ មិនត្រឹមតែរក្សារនូវចំណាត់ថ្នាក់ទី៧នៅក្នុងពិភពលោក និងមានការរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោកនោះទេ ហើយនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៏វិញក៏មានការកើនឡើងដ៏គួរអោយភ្ញាក់ផ្អើល ដែលទទួលបានចំណាត់ថ្នាក់កំពូលទី៥ដែលជាលទ្ធផលដ៏អស្ចារ្យមួយផងដែរ។

ក្រៅពីការនាំយកនូវផលិតផលដែលមានការរចនានិងបច្ចេកវិទ្យាដែលពេញនិយមមកដល់យុវវ័យ ហើយ ជាមួយគ្នានេះដែរក៏សង្ឃឹមថាឆ្លងកាត់ការទំនាក់ទំនង ក៏ដូចជាទិដ្ឋភាពផ្សេងៗដែលយុវវ័យនិយមចូលចិត្តមកបង្ហាញដល់អតិថិជនកាន់តែច្រើន។ យើងអាចមើលឃើញតាមរយៈការជ្រើសយកនូវអ្នកតំណាងរបស់យើង គឺrealmeបានជ្រើសយកអ្នកដែលមានភាពពេញនិយមនិងសាកសមនឹងម៉ាករបស់យើងគឺលោកG-Devithធ្វើជាអ្នកតំណាងរបស់realmeកម្ពុជានិងបានចេញនូវបទចំរៀងអំពីម៉ាកផលិតផលក៏ដូចជាផ្សព្វផ្សាយនូវស្មារតីហ៊ានឆ្ពោះទៅមុខ។ យើងអាចឃើញតាមរយៈការដាក់ប្រកាសrealme 6i ដែលនៅក្នុងសប្តាហ៍នេះ ដោយrealme បានធ្វើការសហការជាមួយហ្នឹងហ្គេមMLBBដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងមានការគាំទ្រពីKOLដែលល្បីៗទៀតផង។

សម្រាប់ទីផ្សារផ្សេងៗវិញគឺបានចំណាយពេលតែ ១-២ ឆ្នាំប៉ុណ្ណោះដើម្បីទទួលបានលទ្ធផលដែលល្អប្រសើរមួយហើយទីផ្សារកម្ពុជាក៏មិនខុសគ្នានោះដែរ ដោយចំណាយពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះក៏សម្រេចបាននូវលទ្ធផលល្អមួយដែលចំនួនលក់ប្រចាំខែមានដល់ទៅជាង ១០.០០០ គ្រឿង។ សមិទ្ធផលនេះធ្វើឱ្យយើងមានការទន្ទឹងរងចាំមើលថាវិស័យឧស្សាហកម្មស្មាតហ្ចូននៅកម្ពុជានឹងអាចក្លាយទៅជាយ៉ាងណា?

Share This Post: