ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ
- May 16, 2020
អាហារដែលយើងញ៉ាំរាល់ថ្ងៃ គឺសំខាន់ណាស់សម្រាប់សុខភាព ដូចនេះ យើងត្រូវប្រយ័ត្ននូវរាល់អាហារដែលដាក់ចូលខ្លួនយើង ព្រោះកាលណាអាហារនោះមិនល្អ ច្បាស់ជាប៉ះពាល់សុខភាពយើងជាមិនខាន អាហារផ្សែង ឬខ្លោចក៏ដូចគ្នា។ លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់ បានពន្យល់ឲ្យស្គាល់ពីអ្វីជាអាហារផ្សែង និងពីផលប៉ះពាល់នៃអាហារផ្សែង ឬអាហារខ្លោចដល់សុខភាពនៅពេលដែលញ៉ាំចូលទៅក្នុងខ្លួន។
អ្វីទៅជាអាហារផ្សែង?
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា មិនថាតែអាហារខ្លោចទេ អាហារផ្សែង ឬអាហារឆ្អើរ ក៏អាចប៉ះពាល់ដល់សុខភាពបានដែរ។ អាហារផ្សែង គឺជាប្រភេទអាហារដែលយើងអាំង ឬដុតដែលមានផ្សែងហុយទៅប៉ះអាហារដែលយើងញ៉ាំ។ ចំហេះដែលចេញពីធ្យូង ឬប្រេងដែលគេយកទៅបង្កាត់ភ្លើង គឺជាសារធាតុគីមីមិនល្អតោងជាប់លើអាហារ ដែលអាចបណ្តាលឲ្យកើតជំងឺលើសឈាម និងធ្វើឲ្យបេះដូងលោតញាប់ ហើយបើញ៉ាំយូរៗទៅ វាអាចក្លាយទៅជាជំងឺមហារីកបាន។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា អាហារផ្សែង ឬខ្លោច អ្នកដែលមានបញ្ហាបេះដូង លើសឈាមមិនគួរញ៉ាំញឹកញាប់ទេ ព្រោះវាអាចបណ្តាលឲ្យអាការៈកាន់តែធ្ងន់ធ្ងរប៉ះពាល់ដល់សុខភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: