សាច់ឆ្កែ និងសាច់ឆ្មា ត្រូវគេដាក់លក់យ៉ាងព្រោងព្រៀតតាមអនឡាញនៅក្នុងភោជនីយដ្ឋានអាស៊ីមួយចំនួន (មានវីដេអូ)
yelp.com គឺជាគេហទំព័រថ្មីមួយរបស់អាមេរិកដែលអនុញ្ញាឲ្យអ្នកអាចស្វែករក ភោជនីយដ្ឋានល្អៗ កន្លែងកំសាន្ត ហាងទំនិញ ប្រភេទចំណីអាហារ ដែលអ្នកត្រូវការ និងសេវាកម្មល្អៗជាច្រើនទៀត។ បច្ចុប្បន្នគេហទំព័រនេះ អនុញ្ញាតឲ្យអ្នកអាចស្វែងរកសេវាកម្មខាងលើក្នុងតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិកដូចជា Tampa Bay, Chicagoland, the San Francisco Bay area, New York, Philadelphia, Denver, Boston, Austin, Seattle, Atlanta, និង Jacksonville ជាដើម។
អ្វីអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងចាប់អារម្មណ៍អំពី គេហទំព័រនេះគឺថា នៅពេលដែលគេសាកល្បងសរសេរពាក្យស្វែករកសាច់ឆ្កែ និងសាច់ឆ្មា ស្រាប់តែវាបានណែនាំឲ្យ ទៅភោជនីយដ្ឋានអាស៊ីមួយចំនួនជា ភោជនីយដ្ឋានកូរ៉េ និងចិនជាដើម។ សូមបញ្ជាក់ថា ការទទួលទានសាច់ឆ្កែ ឬឆ្មា គឺជារឿងចម្លែកមួយក្នុងសហរដ្ឋអាមេរិក ដូចនេះហើយទើបដំណឹងនេះបានក្លាយទៅជាប្រធានបទក្តៅសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមអាមេរិក៕


អត្ថបទ៖ ភក្តី
ប្រភព៖ nextshark