សិល្បៈ

ចន ច័ន្ទលក្ខិណា មិននឹកស្មានថា យូ ឌីស្កូ អាចមានជីវិតរស់ឡើងវិញ និងពោលពាក្យថា “សុខចិត្តថោកទាបលើកដៃសុំទានគេអោយតែអាចជួយជីវិតមិត្ត”

BY
Khmernote Media
May 16, 2020

រំលឹកអតីតកាលថ្មីៗនេះ លោក យូ ឌីស្កូ ដែលជាសិល្បៈករល្បីឈ្មោះម្នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារខូចក្រលៀនទាំងសងខានិងតម្រូវអោយលោកធ្វើការប្តូរឈាមរៀងរាល់៣ថ្ងៃម្តង។ ដោយសារតែជំងឺកាន់តែធ្ងន់ធ្ងរទៅ សមាគមន៍មិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម ដោយគ្រានោះអ្នកនាង ចន ច័ន្ទលក្ខិណា បានស្វះស្វែងក្នុងអំពាវនាវរកសប្បុរសជនដើម្បីជួយស្រោចស្រង់ជីវិតលោក យូ ឌីស្កូ ដែលនឹងត្រូវធ្វើការវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌា។

គិតមកទល់ពេលនេះលោក យូ ឌីស្កូ ហាក់ដូចជាមានសុខភាពល្អជាងមុនច្រើន ហើយមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារដោយមិននឹកស្មានថា លោក យូ ឌីស្កូ អាចមានជីវិតរស់ឡើងវិញនោះទេ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖ “កាលនោះគ្នាមិននឹកស្មានថាមិត្តអាចមានជីវិតរស់ឡើងវិញនោះទេ ពួកយើងសុខចិត្តថោកទាបលើកដៃសុំទានគេអោយតែបានជួយស្រោចស្រង់ជីវិតមិត្តរួមអាជីពដើម្បីអោយគាត់អាចមានជីវិតបន្តការងាររកប្រាក់ចិញ្ចឹមម្តាយចាស់និងក្រុមគ្រួសារ ។ មកដល់ពេលនេះគឺមិត្តលែងពិបាកទៀតហើយទោះមិត្តត្រូវលេបថ្នាំមួយជីវិតក៏ដោយ ។ 24 ឆ្នាំហើយដែលពួកយើងមិនដែលបោះបង់គ្នា”៕

Share This Post: