ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដើម្បីបង្ការមិនឲ្យកើតមានជំងឺហឺត អ្នកគួរតែបរិភោគអាហារទាំង ៥ប្រភេទនេះ

    BY Khmernote Media May 2, 2018
    ដើម្បីបង្ការមិនឲ្យកើតមានជំងឺហឺត អ្នកគួរតែបរិភោគអាហារទាំង ៥ប្រភេទនេះ

    ជំងឺហឺតគឺជាជំងឺមួយដែលទាក់ទងជាមួយនឹងផ្លូវដង្ហើមដែលនរណាក៏អាចកើតជំងឺនេះផងដែរ។ ហេតុនេះជំងឺហឺតគឺជាជំងឺមួយដែលកំពុងតែស្ថិតនៅក្នុងការព្រួយបារម្ភព្រោះវាមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសកុមារតូចៗដែលមានការពិបាកព្យាបាលជាជាងមនុស្សធំ។ ដើម្បីបង្ការជំងឺនេះអ្នកត្រូវព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ហើយខាងក្រោមនេះគឺជាអាហារទាំង ៥ប្រភេទដែលជួយបង្ការជំងឺហឺតបានយ៉ាងល្អ៖

    ១. ទឹកដោះគោ៖ ទឹកដោះគោគឺជួយបង្ការជំងឺហឺតបានយ៉ាងល្អ ដោយសារតែទឹកដោះគៅសំបូរទៅដោយកាល់ស្យូម ក៏ដូចជាម៉ាញ៉េស្យូមផងដែរនៅពេលដែលរាងកាយទទួលបានម៉ាញ៉េស្យូមគ្រប់គ្រាន់វាជួយធ្វើឲ្យសាច់ដុំសួតរបស់អ្នកមិនធ្វើការងារធ្ងន់ លើសពីនេះទឹកដោះគោក៏មានសារជាតិវីតាមមីន D ដែលជួយមិនឲ្យជំងឺហឺតកើតមានឡើង។

    ២. ខ្ទឹមស និងខ្ទឹមបារាំង៖ អាហារប្រចាំថ្ងៃគឺសំបូរទៅដោយខ្ទឹមទៅហើយ ប៉ុន្ដែក៏មានមួយភាគរយតូចដែលមិនចេះញ៉ាំខ្ទឹមនេះអាចនឹងជួបបញ្ហា។ ប្រសិនបើជំងឺហឺតរបស់អ្នកកាន់តែធ្ងន់ធ្ងរអ្នកមិនអាចគេចវាបានទេ ដោយអ្នកត្រូវតែបរិភោគដាច់ខាត់ព្រោះថាវាមានសារជាតិ thiosulphates ដែលជួយប្រឆាំង និងបង្ការការរលាកនៃផ្លូវដង្ហើមរបស់អ្នក។

    ៣. ការ៉ុត៖ ការ៉ុតផ្ទុកទៅដោយសារជាតិបេតាន ដែលជួយឲ្យប្រឆាំង និងការពារពីជំងឺហឺតបានយ៉ាងល្អ។ លើសពីនេះអ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានញឹកញាប់។

    ៤. រមៀត៖ ក្នុងចំណោមឱសថទាំងអស់គឺមានតែរមៀតទេ ដែលអាចមានសមត្ថភាពប្រឆាំងពីការរលាកផ្លូវដង្ហើមបានល្អ។

    ៥. វីតាមីន C៖ បន្លែបៃតង, ផ្លែឈើ ដែលផ្ទុកវីតាមីន C ត្រូវបានគេដឹងថាជួយបង្កើនភាពស៊ាំនិងកាត់បន្ថយការរលាកផ្លូវដកដង្ហើមរបស់កុមារ។ ហេតុដូច្នេះវីតាមីននេះចាំបាច់ណាស់ក្នុងការបង្ការជំងឺហឺត៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay