សិល្បៈ

ករណីអ្នកនាង ខ្មឹប ត្រូវប៉ូលីសចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារមួយឃ្លាចាក់ដោតថា…

BY
Khmernote Media
May 18, 2020

កាលពីម្សិលមិញនេះដែរមានព័ត៌មានល្បីមួយទាក់ទងនឹងអតីតតារាកំប្លែងល្បីឈ្មោះគឺនាង ខ្មឹប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយបក្សពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលប្រព្រឹត្តិទៅនៅចំណុចបារចតុមុខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយហេតុការណ៍នេះកើតឡើងក៏ស្រាប់តែមានការរិះគន់យ៉ាងខ្លាំងចំពោះនាងខ្មឹប ហើយមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារមួយឃ្លាថា៖

“គាត់ដើរផ្លូវខុសហើយធ្វើអោយគេមើលងាយដល់អ្នកសិល្បៈដែលត្រឹមត្រូវមួយចំនួននិងមានអ្នកចោទមកប្រធានសមាគមទៀតហើយ គិតទៅខ្ញុំចាំតែខុសទេ សុំលុយគេមកជួយអ្នកសិល្បៈក្រីក្រឈឺក៏ខុស អ្នកណាធ្វើរឿងប៉ះពាល់ដល់សង្គមក៏ថាខ្ញុំខុស អ្នកណាសិចសុីបង្អួតសម្រស់ក៏ថាខ្ញុំខុស ចោទថាក្រុមខ្ញុំ បក្សពួកខ្ញុំ ខ្ញុំរកសុីលក់ឡេ លក់ផលិតផលក៏វាយតំលៃខ្ញុំ បើខ្ញុំមិនប្រឹងរកសុីក្រៅការងារសមាគមតើខ្ញុំបានលុយឯណាចិញ្ចឹមកូន ? ថតកុនបានលុយប៉ុន្មាន ហើយថតមួយរឿងៗប៉ុន្មានខែប៉ុន្មានឆ្នាំបានចប់ ? មិនដូចអ្នកច្រៀងម្តងៗបានរាប់ពាន់ឯណា ខ្ញុំថតកុនមួយរឿងបានកំរៃស្មើរអ្នកច្រៀង 3 ម៉ោង គិតទៅតួនាទីនេះគឺធ្វើអ្វីគឺចាំតែខុស ។ ទ្រាំអោយគេវាយប្រហារតែប៉ុន្មានខែទៀតទេ ជិតដល់អាណត្តិដូរតំណែងហើយ”៕

Share This Post: