ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងសំខាន់ទាំង ១០ ដែលឪពុកម្ដាយគួរតែបង្រៀនកូន នៅពេលពួកគេឈានដល់អាយុ ១០ ឆ្នាំ

    BY Khmernote Media May 2, 2018
    រឿងសំខាន់ទាំង ១០ ដែលឪពុកម្ដាយគួរតែបង្រៀនកូន នៅពេលពួកគេឈានដល់អាយុ ១០ ឆ្នាំ

    នៅពេលអ្នកក្លាយជាឪពុកម្ដាយ អ្នកត្រូវមានទំនួលខុសត្រូវខ្ពស់រ៉ាប់រងចំពោះអនាគតកូនរបស់អ្នក។ ឪពុកម្ដាយសឹងតែគ្រប់គ្នាចង់ឲ្យកូនរបស់ពួកគេក្លាយជា មនុស្សល្អ ស្មោះត្រង់ ចេះអាណិត និងក្លាហាន។ ទោះជាយ៉ាងណាក៏ដោយ គុណសម្បត្តិទាំងនេះនឹងមិនលេចឡើងដោយឯកឯងទេ ប្រសិនបើអ្នក មិនធ្វើជាគំរូ ផ្ដល់ឧទាហរណ៍ ឬបង្រៀន ដល់ពួកគេ។ ខាងក្រោមជារឿងសំខាន់ៗចំនួន ១០ ដែលអ្នកគួរតែប្រាប់ដល់កូននៅមុនពេល ឬនៅពេលពួកគេឈានចូលដល់អាយុ ១០ ឆ្នាំ ៖

    ១០. កូនត្រូវចេះគោរពឲ្យតម្លៃស្មើគ្នាចំពោះទាំងមនុស្សប្រុស និងស្រី ៖ ការគោរពអ្នកដទៃ គឺជាការយល់ដឹងដ៏សំខាន់បំផុតមួយដែលកូនរបស់អ្នកគួរតែទទួលបាន រួមបញ្ចូលទាំងការគោរពចំពោះក្មេងៗដទៃទៀតដែលមានវ័យស្របាល ឬស្មើនឹងពួកគេ ដោយមិនគិតពីភេទ។

    ៩. កុំខ្លាចនឹងបង្កើតកំហុស ៖ ការរៀនស្វែងយល់ពីកំហុសរបស់នរណាម្នាក់ គឺជាទេពកោសល្យដ៏កម្រមួយ។ វាក៏ជារឿងសំខាន់ដែលត្រូវរៀនស្វែងយល់ពីភាពបរាជ័យរបស់ខ្លួនឯងផងដែរ។ កូនៗរបស់អ្នកមិនគួរខ្លាចនឹង ភាពបរាជ័យ បាត់បង់ បង្កើតកំហុស ឬធ្វើខុសឡើយ។

    ៨. ចំណេះដឹង គឺសំខាន់ជាងចំណាត់ថ្នាក់ ៖ មានពេលខ្លះឪពុកម្ដាយមួយចំនួនប្រែជាខឹងនឹងកូនរបស់ខ្លួន ដោយសារតែពួកគេមិនទទួលបានចំណាត់ថ្នាក់ដូចដែលឪពុកម្ដាយបានរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ល្អមិនតែងតែសំដៅដល់ ឬបញ្ចាក់អំពីចំណេះដឹងប្រសើរឡើយ។ ដូច្នេះអ្នកគួរតែបង្រៀនកូនរបស់អ្នកថា ចំណេះដឹងរបស់ពួកគេ គឺសំខាន់ជាងចំណាត់ថ្នាក់។

    ៧. ឪពុកម្ដាយមិនមែនជាសត្រូវរបស់កូនឡើយ កូនអាចសុំជំនួយពីពួកយើងបាន ៖ ពិតណាស់ ការធ្វើជាមិត្តជាមួយនឹងកូនរបស់អ្នក គឺមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសប្រសិនបើពួកគេមានមិត្តផ្ទាល់ខ្លួនរួចទៅហើយ។ ដូច្នេះកុំបង្ខំពេក។ អ្នកគួរតែព្យាយាមបង្ហាញឲ្យកូនបានឃើញ ហើយយល់ថា អ្នកអាចឲ្យពួកគេទុកចិត្តនឹងប្រាប់អំពីបញ្ហាគ្រប់យ៉ាងបាន។ ជៀសវាងឲ្យផុតពីការស្រែកសំឡុតដាក់កូន។

    ៦. ត្រូវត្រៀមរួចរាល់មុនជានិច្ច ដើ​​​ម្បីការពារខ្លួនឯង ឬប្រឈមមុខជាមួយបញ្ហាផ្សេង ៖ ឪពុកម្ដាយមួយចំនួនបង្ហាញការគោរពចំពោះលោកគ្រូអ្នកគ្រូ ឬអ្នកដទៃច្រើនជាងកូនរបស់ខ្លួនឯង។ នេះអាចជាមូលហេតុមួយដែលប៉ះពាល់ដល់សមត្ថភាពក្នុងការក្រោកឈរការពារខ្លួនឯងរបស់កូន។ ដូច្នេះអ្នកគួរតែព្យាយាមពន្យល់កូនថា ការគោរព គឺមានសារៈសំខាន់ ប៉ុន្តែសមត្ថភាពក្នុងការការពារទស្សនៈរបស់ខ្លួនឯងក៏សំខាន់ដែរ។ គ្រាន់តែប្រាកដថា អ្វីដែលកូនការពារ ឬអះអាងនោះ គឺត្រឹមត្រូវ។

    ៥. កុំធ្វើអ្វីមួយដែលកូនមិនចូលចិត្ត ដើម្បីគ្រាន់តែទទួលបានការពេញចិត្ត ឬការសរសើរពីនរណាម្នាក់ ៖ ក្មេងៗគិតថា ភាពល្បីល្បាញក្នុងចំណោមមិត្តភក្តិ គឺមានសារៈសំខាន់ណាស់ ហេតុដូច្នេះហើយទើបពួកគេប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងវា។ ចូរប្រើខ្លួនឯងជាគំរូដល់កូន ដើម្បីបង្ហាញឲ្យគេបានដឹងថា ការធ្វើជាមនុស្សទៀងត្រង់ និងគួរឲ្យគោរព គឺសំខាន់ ហើយមានតម្លៃជាងការទទួលបានការពេញចិត្តពីនរណាម្នាក់ ដោយរំលង ឬបំពានលើជំនឿរបស់ខ្លួនឯង។

    ៤. ប្រសិនបើកូនមិនយល់ ត្រូវហ៊ានសួរ ៖ ការសួរសំនួរ គឺរឿងធម្មតាទាំងស្រុងតែម្ដង។ វាការប្រសើរបំផុតក្នុងការសួរជាងសម្ដែង​​​ ឬក្លែងធ្វើជាយល់គ្រប់យ៉ាង។ កុមារភាព គឺជាវ័យ និងពេលល្អបំផុតដើម្បីដឹងអំពីបញ្ហានេះ។

    ៣. ប្រាប់គ្រូរបស់កូន ប្រសិនបើកូនមិនស្រួលខ្លួន ៖ ក្មេងៗមិនគួរខ្លាចនឹងនិយាយអំពីបញ្ហាសុខភាពរបស់ពួកគេឡើយ។ សុខភាព គឺសំខាន់ជាងបញ្ហាចំណាត់ថ្នាក់ ឬការខឹងរបស់គ្រូ ទៅទៀត។ ត្រូវប្រាកដថា កូនរបស់អ្នកដឹងច្បាស់អំពីចំណុចនេះ។

    ២. ត្រូវចេះស្រឡាញ់បរិស្ថាន ៖ ការគោរពឲ្យតម្លៃលើបរិស្ថាន គឺចាប់ផ្ដើមចេះពីការរៀនស្វែងយល់នៅផ្ទះ។ បរិស្ថានល្អ គឺចាប់ផ្ដើមចេញពីអ្នក ហើយអ្នក គឺជាគំរូរបស់កូន។

    ១. ត្រូវចេះបដិសេធ ឬនិយាយថា “ទេ” ៖ បង្រៀនឲ្យកូនរបស់អ្នកហ៊ាននិយាយថា “ទេ” ទៅកាន់មនុស្សធំ គ្រូ និងសូម្បីតែខ្លួនរបស់ពួកគេផ្ទាល់។ អ្នកត្រូវចិញ្ចឹមកូនដោយបណ្ដុះនូវបុគ្គលិកលក្ខណៈរឹងមាំរបស់ពួកគេ មិនមែនបង្រៀនឲ្យគេត្រូវតែស្ដាំតាមបញ្ជា ឬបង្គាប់គ្រប់យ៉ាងឡើយ។ សមត្ថភាពក្នុងការបដិសេធ ឬនិយាយថា “ទេ” នឹងផ្ដល់ភាពងាយស្រួល រួមជាមួយអត្ថប្រយោជន៍ដ៏សំខាន់នៅពេលដែលកូនឈានដល់ជីវិតជាមនុស្សពេញវ័យ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay