ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បងស្រីរបស់ស្រ្តីរងគ្រោះដែលត្រូវគេចាក់សោរចោលក្នុងផ្ទះដ៏កខ្វក់មួយ ត្រូវប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធនឹងករណី…

    BY Khmernote Media May 2, 2018
    បងស្រីរបស់ស្រ្តីរងគ្រោះដែលត្រូវគេចាក់សោរចោលក្នុងផ្ទះដ៏កខ្វក់មួយ ត្រូវប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធនឹងករណី…

    បរទេស ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅមុននោះមានគេប្រទះឃើញស្រ្តីម្នាក់បានដេកនៅលើឥដ្ឋដ៏កខ្វក់ ក្នុងផ្ទះដែលគេបោះបង់ចោលមួយយ៉ាងកំសត់។ ករណីនេះត្រូវបានគេរាយការណ៍ប្រាប់ទៅប៉ូលិសមូលដ្ឋាននៅទីនោះ ប៉ូលិសបានវាយបំបែកសោរហើយជួយបញ្ជូនស្រ្តីដ៏គួរអោយអាណិតនេះទៅកាន់មន្ទីពេទ្យ។ ស្រាប់តែពេលថ្មីៗនេះព័ត៌មានក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយថា ប៉ូលិសបានឃាត់ខ្លួនបងស្រីរបស់ស្រ្តីរងគ្រោះម្នាក់នេះយកមកធ្វើការសួរចម្លើយ។


    បើតាមប្រភពបានអោយដឹងថាស្រ្តីជាបងស្រីវ័យ៤៤ឆ្នាំរូបនេះ ប្រឈមដឹងការចោទប្រកាន់ពីបទមិនយកចិត្តទុកដាក់។ ប៉ូលិសបានប្រាប់ថាស្រ្តីរងគ្រោះត្រូវបានបងស្រីចាក់សោរនៅក្នុងផ្ទះចាស់ក្នុងទីក្រុង Kuala Lumpur នៅពេលដែលស្រ្តីជាបងម្នាក់នោះបានផ្លាស់ទៅនៅក្នុងទីក្រុង Kelantan តាំងពី៦ខែមុនមកម្លេះ។ ក្នុងកំឡុងពេលនោះស្រ្តីរងគ្រោះរស់នៅយ៉ាងវេទនា ដោយដេកស្តូកស្តឹងនៅឥដ្ឋដ៏កខ្វក់ដែលឡោមព័ន្ធដោយលាមកខ្លួនឯង។ យ៉ាងណាប៉ូលិសក៏កំពុងតែស៊ើបអង្កេតអោយលំអិតលើករណីនោះផងដែរ៕




    អត្ថបទ ៖ Mali
    ប្រភព ៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay