ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិធីរៀបការក្លាយជាពិធីបុណ្យសព ក្រោយកូនកំលោះត្រូវមិត្តរបស់ខ្លួនលបបាញ់សម្លាប់ក្នុងពិធីតែម្តង

    BY Khmernote Media May 2, 2018
    ពិធីរៀបការក្លាយជាពិធីបុណ្យសព ក្រោយកូនកំលោះត្រូវមិត្តរបស់ខ្លួនលបបាញ់សម្លាប់ក្នុងពិធីតែម្តង

    ប្រទេសឥណ្ឌា ៖ វាក្លាយរឿងជាសោកសង្រេង និង អណោមអាធ័មកំរិតណាប្រសិនបើពិធីរៀបការក្លាយជាពិធីបុណ្យសពវិញនោះ។ តាម​រយៈព័ត៌មានបរទេសដ៏ល្បីបានចុះផ្សាយរឿងរ៉ាវដ៏រន្ធត់មួយ ដែលកូនកំលោះត្រូវបានជនល្មើសបាញ់សម្លាប់នៅក្នុងពិធីមង្គលការរបស់ខ្លួនតែម្តង។ ព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងពេលដែលពិធីមង្គលការកំពុងតែប្រព្រឹត្តទៅតាមសាសនាហិណ្ឌូ។


    កូនកំលោះដែលមានឈ្មោះ Nunavirma មានវ័យ២៥ឆ្នាំត្រូវជនដៃដល់ប្រើកាំភ្លើងខ្លីបាញ់សម្លាប់ កំឡុងពេលដែលពិធីកំពុងតែប្រព្រឹត្តទៅ។ ដោយសារតែសម្លេងភ្លេងខ្លាំងពេកមិនមាននរណាម្នាក់បានលឺស្នូរកាំភ្លើងនោះទេ រហូតដល់ពេលកូនកំលោះក្តោបទ្រូងស្រែកដោយភាពឈឺចាប់ទើបមានការភ្ញាក់ផ្អើល។ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យភ្លាមៗនោះដែរ តែជាអកុសលជនរងគ្រោះស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីពេទ្យ។ តាមរយៈវីដេអូដែលគេថតនៅក្នុងពិធីបង្គលការបានថតជាប់សកម្មភាពទាំងអស់របស់ជនដៃដល់រូបនោះ។ ប្រភពបានបញ្ជាក់ថាជនដៃដល់ម្នាក់នេះត្រូវជាមិត្តរបស់កូនកំលោះ គេព្យាយាមរកគេចខ្លួនពីស្រុកកំណើតតែចុងក្រោនៅតែត្រូវប៉ូលិសចាប់បាន៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖



    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay