បច្ចេកវិទ្យា

realme 6i ស្តេចស្មាតហ្វូនសម្រាប់ការកំសាន្តដេលមានតម្លៃក្រោម 200ដុល្លារ

BY
Khmernote Media
May 20, 2020

ថ្មីៗនេះ realme បានណែនាំផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺ realme 6i ហើយ អ្វីដែលប្លែកនោះគឺ នៅពេលនេះអ្នកនិយមលេងហ្គេមជាច្រើនកំពុងណែនាំឲ្យទិញម៉ូដែលនេះរួមមាន ATEV, Ic3_Frogzជាដើម។ នៅពេលដែលអ្នកស្គាល់អំពីrealme 6i កាន់តែច្បាស់ អ្នកនឹងមានអារម្មណ៍ថាrealme 6i ពិតជាបានបន្ទាបតម្លៃសម្រាប់យុវវ័យដើម្បីទទួលបានទូរស័ព្ទសម្រាប់លេងហ្គេមបាន។

បន្ទះឈីប Helio G80 ដំបូងបង្អស់ បន្ទះឈីបពី MediaTek ប្រហែលជាមិនត្រូវបានគេស្គាល់ថាជាបន្ទះឈីបសម្រាប់លេងហ្គេមទេ ប៉ុន្តែបន្ទះឈីប Helio G80 នេះគឺល្អបំផុតសម្រាប់អ្នកលេងហ្គេមដែល បន្ទះឈីបនេះមានគុណប្រយោជន៍ដូចខាងក្រោម៖

– ការព្យាករណ៍ឆ្លាតវៃតាមរយៈស្រទាប់បន្ទះឈីបដើម្បីវិនិច្ឆ័យស្ថានភាពអ៊ីនធឺណេត។ នៅពេលដែលសេវាWiFiខ្សោយឬមិនល្អ គឺប្រើពេលត្រឹមតែ១៣មីលីវិនាទី ដើម្បីឆ្លាស់ពី WiFi ទៅ LTE។

– បង្កើនអត្រាបញ្ជូនរវាងទូរស័ព្ទ និងអង់តែនសេវា ដើម្បីបង្កើនល្បឿនបណ្តាញឲ្យកាន់តែលឿន

– ពន្យាពេលការហៅទូរស័ព្ទរយៈពេលខ្លី ខណៈពេលកំពុងលេងដោយមិនមានការធ្លាក់ចុះសេវាអ៊ីនធឺណេត។ មានភាពឆ្លាតវៃ ការគ្រប់គ្រងCPU GPU និងអង្គចងចាំ។

– ធ្វើឲ្យដំណើរការរលូនជាងមុនពេលលេងហ្គេមក្រាហ្វិចធំៗ និងការលេងហ្គេមធំៗ

– បង្កើនប្រសិទ្ធភាពថាមពលសម្រាប់ការលេងហ្គេមឲ្យកាន់តែយូរ

ក្រៅពីបន្ទះឈីបដ៏ខ្លាំង រួមជាមួយថាមពលថ្មធំ ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ realme 6i ធានាថាអ្នកនឹងទទួលបានបទពិសោធន៍នៃការកម្សាន្តឥតដែនកំណត់។ ដូចដែលបានរៀបរាប់រួចមកហើយ បន្ទះឈីបដែលមានកម្លាំងខ្លាំងអាចជួយអ្នកឱ្យសន្សំសំចៃថាមពលបានកាន់តែច្រើន។ realme 6i ពិតជាជម្រើសដ៏ល្អ ប្រសិនបើអ្នកចង់ជ្រើសរើសទូរស័ព្ទសម្រាប់លេងហ្គេម។

ដូចគ្នានេះផងដែរជាមួយនឹងកាមេរ៉ាក្រោយបួនគ្រប់ទំហំ៤៨មេហ្គាភិចស៊ែល អាចនិយាយបានថា realme 6i គឺល្អគ្រប់ផ្នែកទាំងអស់។ ជាមួយនឹងតម្លៃក្រោម២០០ដុល្លារ អាចនិយាយបានថាវាជាទូរស័ព្ទដែលសក្តិសមបំផុតសម្រាប់យុវវ័យក្នុងការជាវយកមកប្រើប្រាស់។ បន្ទាប់ពីអ្នកដឹងកាន់តែច្បាស់អំពីrealme 6i អ្នកនឹងមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលទីផ្សារផ្សេងទៀតបាននិយាយឲ្យទូរស័ព្ទនេះថាជា “ស្តេចនៃទូរស័ព្ទកម្រិតថវិកាបានត្រឡប់មកវិញហើយ” ។

Share This Post: