ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    គង់ សុជាតិ ផ្លែផ្កាពេញ Facebook ក្រោយធ្លាយព័ត៌មានថាមានអ្នកទី៣ ចូលជ្រែកស្នេហ៍ ទាក់ទង ជា វិបុល

    BY Khmernote Media May 21, 2020
    គង់ សុជាតិ ផ្លែផ្កាពេញ Facebook ក្រោយធ្លាយព័ត៌មានថាមានអ្នកទី៣ ចូលជ្រែកស្នេហ៍ ទាក់ទង ជា វិបុល

    រឿងរ៉ាវស្នេហាត្រីកោននៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នា គង់ សុជាតិ និង ជា វិបុល ត្រូវបានគេទម្លាយអោយដឹងថាមានអ្នកទី៣ ចូលជ្រៀតជ្រែករហូតឈឺចិត្ត ធ្លាក់ខ្លួនឈឺ។ ក្រោយពេលចេញពីមន្ទីរពេទ្យ គង់ សុជាតិ ដែលជាពិធីការនីល្បីឈ្មោះ បានផ្លែផ្កា ដាក់ជនទី៣ ដែលមានប្តីមានកូនហើយ ប៉ុន្តែបែរជាមកចង់ដណ្តើមប្តីគេទៀត ហើយក្នុងនោះអ្នកនាង គង់ សុជាតិ ក៏បានបង្ហោះសារថា៖ “រៀនរស់នៅជាមួយការពិតផងទៅកុំចូលចិត្តចង់នៅជាមួយនឹងអ្វីដែលជាភាពបោកប្រាស់នឹងខ្លាំងពេក”។

    ក្រៅពីបង្ហោះសារខាងលើ អ្នកនាង គង់ សុជាតិ ក៏បានធ្វើការ Comment ជាមួយមិត្តភ័ក្រជាច្រើនទៀតដោយលើកឡើងថា៖ “អាឆ្ងាញ់ប្តីគេចឹងហាបានតែអង្រែបុកគ្រឿងហើយប្រលាក់អំបិលម្ទេសតេបានសមចិត្តវាតណ្ហាក្រាស់ណាសមនុស្សចឹងនោះ” និងផ្លែផ្កាទៀតថា “ពេលខ្លះអារម្មណ៏របស់យើងបានស្ងប់ដោយក្តីមេត្តា តែជនដែលយើងមិនប្រាថ្នានៅតែបន្តភាពអសិល៌ធម៌ដោយគ្នាសន្តានជាមនុស្ស ហេតុអីក៏គ្មានសតិក្នុងការគិតនិងធ្វើរឿងល្អៗអោយជីវិតបែបនេះ និយាយចុះព្រោះអ្នកជាមនុស្សពាក់មុខទេវតា ហើយក៏បាច់លាងខ្លួនដែរ ព្រោះក្អែកពាក់ស្លាបហង្សគង់មានថ្ងៃគេស្គាល់សណ្ដាន ព្រោះវាត្រូវលាតត្រដាងដោយចរិក”។ គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និង ពិធីករល្បីឈ្មោះ ជា វិបុល បានរៀបការជាមួយគ្នាកាលពីថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ហើយទទួលបានកូនស្រីម្នាក់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay