ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់
សុខភាព May 21, 2020 Khmernote

បញ្ហា​ទារក​កើត​លឿង​​ម៉ាក់ប៉ា​មិន​គួរ​ប្រហែស​នោះ​ឡើយ ព្រោះ​វា​អាច​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ពី​ដើម​ហេតុ​ដំបូង​របស់​ទារក​អាច​មាន​អាការៈ​លឿង​​ខុស​ប្រក្រតី​បន្តិច ប៉ុន្តែ​គ្មាន​ធ្វើ​ទុក្ខ​អ្វី​ឡើយ ដោយ​កូន​អាច​ម៉ឹម គេង តាម​ធម្មតា គ្រាន់តែ​ទឹក​នោម ស្បែក ទឹក​រងៃ​លឿង ឬ​លាមក​ស។

ជំងឺ​ស្ទះ​ថង់​ទឹកប្រមាត់​រ៉ាំរ៉ៃ​អាច​បណ្ដាល​ក្រិនថ្លើម យូរ​ៗ​ទៅ​ពោះ​ឡើង​តឹង ដែល​មូលហេតុ​មកពី​ទឹក​ប្រមាត់​មិន​ហូរ ធ្វើឲ្យ​ចាល់​ទឹក​ក្នុង​ពោះ ជា​ហេតុ​នាំឲ្យ​ប៉ះពាល់​ដល់​ថ្លើម​រហូត​​ក្រិន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ជំងឺ​ស្ទះ​ថង់​ទឹក​ប្រមាត់​នេះ ត្រូវ​ប្រញាប់​ព្យាបាល​ដោយ​វិធី​វះកាត់​ជា​បន្ទាន់ ដើម្បី​សម្រួល​ទឹក​ប្រមាត់​ឲ្យ​ហូរ ទើប​សភាព​ស្បែក ភ្នែក លាមក​ប្រែជា​ធម្មតា​វិញ។

ដូចនេះ​ប្រសិនបើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​កូន​មាន​អាការៈ ដូចជា​ស្បែក​លឿងយូរ ទឹកនោម​លឿង លាមក​សខុសពីធម្មតា សូម​ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ដើម្បីឲ្យពេទ្យពិនិត្យ កុំឲ្យ​ហួសពេល។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ