ប្រយ័ត្ន! ភ្លើងពណ៌ខៀវដែលជះចេញពីអេក្រង់របស់ស្មាតហ្វូន អាចជាមូលហេតុមួយនៃការកកើតជម្ងឺមហារីក
- May 3, 2018
យោងតាមការសិក្សាស្រាវជ្រាវថ្មីបានបញ្ជាក់ថា ការជះពន្លឺខ្លាំង និងជាពិសេសគឺពន្លឺពណ៌ខៀវដែលមានប្រភពចេញពីអេក្រង់របស់ស្មាតហ្វូន និងភ្លើង LED តាមផ្លូវអាចផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ អ្នកស្រាវជ្រាវ ក៏បានរកឃើញដែរថា មនុស្សដែលចូលចិត្តបើកពន្លឺអេក្រង់ស្មាតហ្វូនខ្លាំង រឺរហូតដល់កម្រឹតកប់ពេលយប់ អាចនឹងទទួលរងផលប៉ះពាល់នៃជម្ងឺមហារីកជាច្រើនប្រភេទផងដែរ។

ជាក់ស្ដែង ការសិក្សាស្រាវជ្រាវនេះត្រូវបានបង្ហាញជាសាធារណាៈតាំងពីថ្ងៃច័ន្ទ មកម្លេះក្នុងកម្មវិធីទស្សនវិស័យសុខភាពបរិស្ថាន។ ក្នុងកម្មវិធីនោះ អ្នកវិទ្យាសាស្ត្របានធ្វើការប្រៀបធៀបការជះពន្លឺពណ៌ខៀវរវាងអ្នកដែលមានជម្ងឺមហារីកសុដន់ និងក្រពេញប្រូស្តាតចំនួន 2,000នាក់ ជាមួយនឹងមនុស្សមួយក្រុមចំនួន 2,000នាក់ទៀត ក្នុងប្រទេសអេស៉្បាញដើម្បីស្វែងរកផលប៉ះពាល់នៃជម្ងឺមហារីកដែលបណ្ដាលមកពីពន្លឺពណ៌ខៀវ។ លើសពីនេះទៅទៀត ក្រុមអ្នកស្រាវអ្នកស្រាវជ្រាវបានប្រើប្រាស់បច្ចេកវិទ្យារូបភាព នៅលើស្ថានីយអាវកាសអន្ដរជាតិដើម្បីវាស់ពីកម្រឹតផលប៉ះពាល់នៃពន្លឺសិប្បនិម្មិត។ ជាលទ្ធផល ពន្លឺពណ៌ខៀវនេះ គឺពិតជាមូលហេតុចម្បងមួយនៃជម្ងឺមហារីកសុដន់ និងក្រពេញប្រូស្ដាត។
គួរបញ្ជាក់ផងដែរថា ចំពោះពន្លឺផ្សេងទៀតដូចជាពណ៌ក្រហម និងបៃតងគឺពុំបានផ្ដល់ផលប៉ះពាល់ដល់សុខភាព រឺបង្កើតបានជាជម្ងឺមហារីកឡើយ។ ផលប៉ះពាល់នៃពន្លឺពណ៌ខៀវត្រូវបានគេដឹងថា ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការបញ្ចេញមេឡានីន ដែលជាអ័រម៉ូនសំខាន់មួយប្រយុទ្ធប្រឆាំងទៅនឹងអុកស៊ីតកម្ម។
ទាក់ទងទៅនឹងពន្លឺពណ៌ខៀវដែលផ្ដល់ផលប៉ះពាល់នេះ ត្រូវបានគេរកឃើញថាមានផ្ទុកនៅក្នុងអេក្រង់របស់ស្មាតហ្វូន ថេបប្លេត និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។

Fu
ប្រភព៖ idropnews
- Share This Post:






